តំបន់ភូជឺហីនារដូវរងាធ្វើឱ្យលោកអ្នកមានអារម្មណ៍ថា ហាក់ដូចជាបានទៅលេងកម្សាន្តក្នុងផ្ទាំងគំនូរ

2019-01-17 17:26:30 |ប្រភព:yunnangateway

  តំបន់ភូជឺហីស្ថិតនៅស្រុកឆាវបេមណ្ឌលស្វយ័តជនជាតិជ័ាង ជនជាតិមាវ វេនសាន ខេត្តយូណាន  ជាតំបន់​ទេសចរណ៍​ល្បីឈ្មោះថ្នាក់ជាតិ  និងជាតំបន់ទេសចរណ៍ថ្នាក់ AAAAថ្នាក់ជាតិ  តំបន់ទេសចរណ៍នេះមានផ្ទៃដី​សរុបចំនួន​៣៨៨គីឡូម៉ែត្រការ៉េ  តំបន់ទេសចរណ៍ស្នូលមានផ្ទៃដីទំហំ១៦៥គីឡូម៉ែត្រការ៉េ​។

  ពាក្យភូជឺហីក្នុងភាសាយី  មានន័យថា  ជាកន្លែងសម្បូរត្រីនិងបង្គា។  ទីនេះធ្លាប់ជាកន្លែងថតកម្មវិធីកំសាន្ត《លោកប៉ាទៅទីណា》និងរឿងខ្សែភាពយន្ត​ដែលត្រូវបានប្រទេសកម្ពុជាចាក់បញ្ចាំងជាភាសាខ្មែរគឺ《និស្ស័យស្នេហ៍ទេវតា​បីជាតិ》។  យ៉ាងណាក៏ដោយ តំបន់ភឺជឺហីនារដូវរងារទោះបីគ្មានភ្នំដ៏ខៀវស្រងាត់និងផ្កាឈូកដ៏ស្រស់ស្អាតដូចរដូវក្តៅ  ក៏ប៉ុន្តែនៅតែមានលក្ខណៈពិសេសផងដែរ៕