អ្នកកាត់ក្រដាស៖ ការកាត់ក្រដាសជាង៤០ឆ្នាំ ដើម្បីខិតខំប្រឹងប្រែងធ្វើឱ្យសិល្បៈបានបន្តវេន

2019-02-21 15:22:26 |ប្រភព:yunnangateway

  ក្នុងចិត្តរបស់លោកស្រី DuanYunliដែលបានកាត់ក្រដាសជាងរយៈពេល៤០ឆ្នាំ  កន្ត្រៃគឺជាជក់គូរគំនូរ  តាមអារម្មណ៍ពិសេសម្យ៉ាង  រូបរាងនៃរូបភាពដែលបានអ្នកស្រីគិតដល់នឹងអាចកាត់ចេញបាន​។

  ក្នុងនាមជាអ្នកបន្តវេនជំនាន់ទី៤ក្នុងត្រកូល  DuanYunliជាអ្នកបន្តវេនបេតិកភ័ណ្ឌវប្បធម៌អរូបិទីក្រុងគុនមីញតាំងពីតូចបានទទួលឥទ្ធិពលពីការកាត់ក្រដាស​។

  ក្នុងការណែនាំពីសមាជិកគ្រួសារនិងសិក្សាស្រាវជ្រាវដោយខ្លូនឯង  ស្នាដៃកាត់ក្រដាស់របស់ DuanYunliកាន់តែមានលក្ខណៈរស់រវើក​។

  នៅលើមូលដ្ឋានបច្ចេកទេសសិល្បៈប្រពៃណីក្នុងត្រកូល   DuanYunliបានបន្ថែមការស្វែងយល់និងការច្នៃប្រឌិតថ្មីរបស់ខ្លួន  ថែមទាំងធ្វើឱ្យការងារក្នុងជីវភាពរស់នៅច្របាច់បញ្ចូលក្នុងការកាត់ក្រដាស់  អាជីវកម្មរបស់ Duan Yunliកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ  ដោយសារលក្ខណៈនៃការកាត់ក្រដាសនិងការបង្ហាញស្នាដៃយ៉ាងពិសេស​។

  យោងតាមតម្រូវការរបស់មនុស្សមានគ្រប់បែបយ៉ាង ទេសភាព គំនូរជីវចលដែលត្រូវបាន DuanYunliកាត់ចេញនោះសុទ្ធតែត្រូវប្រើប្រាស់នៅកន្លែងនានា  ដូចជា គ្រឿងបរិភោគនិងបន្ទប់ជាដើម  យ៉ាងណាក៏ដោយ  ទោះបីជាសំលៀកបំពាក់  តុ ឬកញ្ចប់វេចខ្ចប់  សុទ្ធតែអាចប្រើប្រាស់ក្រដាស់កាត់បាន។

  វត្ថុជាប់ខ្លួនជាចាំបាច់របស់ Duan Yunliមានពីរមុខ  តន្ត្រៃធំមួយតូចមួយ និងខ្មៅដៃមួយដើម  បើមានអ្វីដែលគួរឱ្យចាប់អារម្មណ៍តាមដងផ្លូវ លោកស្រីនឹងរកក្រដាសកាត់ភ្លាម  ពេលខ្លះជួបកូនក្មេងឬមនុស្សចាស់  គាត់នឹងកាត់ក្រដាស់មួយជូនឱ្យពួកគេ​ផងដែរ។

  ក្រៅពីនេះទៀត  Duan Yunliក៏តែងតែទៅសាលាបង្រៀនបច្ចេកទេសសិល្បៈនិងប្រវត្តិនៃការកាត់ក្រដាស់ផងដែរ​។  អ្វីដែលធ្វើឱ្យលោកស្រីមានភាពមោទនភាពនោះ  គឺកូនសិស្សលោកស្រីម្នាក់ក៏ដូចជាលោកស្រីដែរបានទៅសាលាបង្រៀនបច្ចេកទេសសិល្បៈនៃការកាត់ក្រដាស់​។

  “ការកាត់ក្រដាសជាផ្នែកមួយដែលមិនអាចខ្វះខាតបានក្នុងជីវិតខ្ញុំ។ ”Duan Yunliនិយាយបែបនេះ  លោកស្រីនឹងច្នៃប្រឌិតថ្មីជាបន្តនូវរូបភាពក្រដាស់ដោយខិតខំប្រឹងប្រែង  បង្កើនបច្ចេកទេសសិល្បៈកាត់ក្រដាស  ថែមទាំងបន្តវេននិងផ្សព្វផ្សាយវប្បធម៌  ដើម្បីឱ្យមនុស្សកាន់តែច្រើនសិក្សានិងស្វែងយល់អំពីវប្បធម៌កាត់ក្រដាស់៕