ខេត្តយូណានក្នុងវីដេអូ ប្រទេសចិនដ៏ស្រស់ត្រកាល វិនាទីណាក៏សុទ្ធតែស្រស់ឆើតឆាយ

2019-03-20 17:27:04 |ប្រភព:yunnangateway

ទីនេះជាខេត្តយូណាន ដែលមានផ្ការីកសាយភាយនូវក្លិនក្រអូប  និងមានសម្លេងពិរោះរបស់បក្សាបក្សី  ដែលហាក់ដូចជាឋានសួគ៌ធម្មជាតិ។  ទីនេះជាខេត្តយូណាន  ជនជាតិនានារស់នៅដោយសុខដុមរមនានិងធ្វើការចែករំលែកវិបុលភាពជាមួយគ្នា។

ពេលថ្មីៗនេះ  ស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានផ្សព្វផ្សាយជាពិសេសនូវ ប្រទេសចិនដ៏ស្រស់ត្រកាល  ឆ្លងកាត់ការផ្តិតយករូបភាពពីលើអាកាស និងនាំពួកយើងទៅទស្សនាទេសភាពអស្ចារ្យនៃខេត្តយូណាន។ 

ដល់ខែមីនាខេត្តយូណានបានចូលដល់រដូវផ្ការីកដែលមានអាកាសធាតុត្រជាក់ល្មម  នៅគ្រប់ទិសទីសុទ្ធតែមានផ្ការីកយ៉ាងស្គុះស្គាយនិងចម្រុះពណ៌។ ក្នុងវីដេអូរយៈពេល៤២វិនាទីនេះ  វិនាទីណាក៏សុទ្ធតែស្រស់ឆើតឆាយហាក់ដូចជាផ្ទាំងគំនូរ៕