វីរជនហោះហើរក្នុងទីក្រុង លោក Zhang Cheng ៖ ធ្វើ Parkour ជាបែបបទនៃការរស់នៅរបស់ខ្ញុំ

2019-04-08 15:34:26 |ប្រភព:yunnangateway

មុនដំបូង  លោក Zhang Cheng មិនបានទទួលការហ្វឹកហ្វឺន Parkour បែបជំនាញឡើយ។  ឆ្លងកាត់ការមើលវីដេអូរបស់អ្នកជំនាញខាង Parkour តាមអ៊ីធឺណែត  លោក Zhang Cheng  បានចាប់ផ្តើមធ្វើលំហាត់ Parkour ។  ក្នុងការរៀន Parkour លោក Zhang Cheng ធ្លាប់ទៅទីក្រុងឈុងឆេង គួយយ៉ាង និងទីក្រុងប៉េកាំងជាដើម  ឮថាកន្លែងណាមានអ្នកពូកែគាត់នឹងទៅទីនោះដើម្បីសិក្សារៀនសូត្រ  ដោយគ្មានជីវភាពរស់នៅនិងប្រាក់ចំណូលជាក់លាក់នោះទេ អ្វីគ្រប់យ៉ាងគឺព្រោះតែសុបិនមួយនេះ។ ក៏ប៉ុន្តែក្រោយមកគាត់បានរកឃើញថា   តម្លៃសិក្សារបស់ទីកន្លែងបង្រៀន Parkour សុទ្ធតែថ្លៃពិបាកនឹងទទួលយកបាន។  ឆ្លងកាត់ការធ្វើការផងចូលរៀនផងមួយរយៈពេលនោះ  គាត់បានសិក្សា Parkour តាមវីដេអូដោយខ្លួនឯង​។