វីរជនហោះហើរក្នុងទីក្រុង លោក Zhang Cheng ៖ ធ្វើ Parkour ជាបែបបទនៃការរស់នៅរបស់ខ្ញុំ

2019-04-08 15:34:26 |ប្រភព:yunnangateway

“ខ្ញុំចូលចិត្តអារម្មណ៍ហោះហើរលើអាកាស។”

លោក Zhang Cheng ដែលកើតនៅឆ្នាំ១៩៩៦ជាគ្រូបង្រៀននៃ Parkour និងតៃក្វាន់ដូ  តាំងពីឆ្នាំ ២០១៤ បានចាប់ផ្តើមធ្វើ Parkour  ដល់ឥឡូវនេះបានមានបទពិសោធន៍ Parkour រយៈពេល៥ឆ្នាំ។

Parkour ជាកីឡា Extreme ទាន់សម័យ  តាមធម្មតា យកបរិស្ថានរស់នៅសាមញ្ញ(ភាគច្រើនក្នុងទីក្រុង)ជាទីតាំងធ្វើកីឡា។  Parkour គ្មានក្បួនច្បាប់កំណត់នោះ  អ្នកធ្វើ Parkour គឺយកគ្រឿងបរិក្ខារនានាធ្វើជាវត្ថុឧបសគ្គឬជាវត្ថុជំនួយ  ដើម្បីឆ្លងកាត់ដោយកាយវិការរត់និងលោត​។  កីឡាបែបនេះអាចធ្វើឱ្យអ្នកធ្វើមានសុខភាពកាន់តែល្អប្រសើរ  និងមានល្បឿនប្រតិកម្មកាន់តែលឿនផងដែរ។