នៅចុងរដូវផ្ការីកនិងដើមរដូវក្តៅ ផ្កាJacaranda នៅទីក្រុងគុនមីញបានចូលក្នុងរយៈពេលរីកយ៉ាងស្គុះស្គាយ។ ផ្កាពណ៌ស្វាយបានបន្ថែមពណ៌យ៉ាងស្រស់ឆើតឆាយដល់ទីក្រុងនេះ។ ទីកន្លែងគយគន់ផ្កាដ៏ល្អប្រសើរក្នុងទីក្រុង គឺដងវិថីផ្កាJacaranda ផ្លូវកណ្តាលចៅឆាង នៅសងខាងដងវិថីសុទ្ធតែជាផ្កាJacaranda មើលទៅហាក់ដូចជាខ្សែក្រវាត់ពណ៌ស្វាយដែលបានក្លាយទៅជាផ្លូវទទួលបានការស្វាគមន៍ជាខ្លាំង សមុទ្រផ្កាបានទាក់ទាញអ្នកទីក្រុងនិងភ្ញៀវទេសចរជាច្រើនមកគយគន់និងថតរូបទុកជាអនុស្សាវរីយ៍៕