សូមមកស្វែងរកភាពស្រស់ស្អាតនៃស្រុកដាយោក្នុងវីដេអូមួយនាទី

2019-09-30 12:55:44 |ប្រភព:yunnangateway

ស្រុកដាយោមណ្ឌលស្វយ័តជនជាតិយីឈុស្យុងខេត្តយូណានមានប្រវត្តិសាស្ត្រនិងវប្បធម៌យ៉ាងក្រាស់ក្រែល  ហើយទំនៀមទម្លាប់ជនជាតិដែលមានកម្លាំងទាក់ទាញ  ទិដ្ឋាភាពវប្បធម៌ដែលមានលក្ខណៈពិសេស  ជាប្រភពនៃវប្បធម៌ជនជាតិយី  ដែលត្រូវប្រសិទ្ធិនាមស្រុកកំណើតវ៉ុលណាត់(Walnut)ចិន  ស្រុកកំណើតឧស្សាហកម្មថ្នាំជនជាតិយី  និងស្រុកកំណើតវប្បធម៌ជនជាតិយី។  កាលពីថ្ងៃទី២៧ ខែកញ្ញាដល់ថ្ងៃទី១០ ខែតុលា  ស្រុកដាយោនឹងរៀបចំសកម្មភាពបុណ្យប្រមូលផលកសិករដាយោឆ្នាំ២០១៩  បុណ្យវប្បធម៌ខុងជឺ  បុណ្យវប្បធម៌វ៉ុលណាត់  បុណ្យវប្បធម៌គ្រឿងបាក់ជនជាតិយី ដើម្បីបន្តវេននិងអភិវឌ្ឍអរិយធម៌កសិកម្មដាំដុះនៃស្រុកដាយោ  ផ្សព្វផ្សាយវប្បធម៌ជនជាតិដាយោ  និងលើកឡើងកម្រិតភាពល្បីល្បាញ  ដើម្បីញ៉ាំងឱ្យសង្គមនិងសេដ្ឋកិច្ចនៃស្រុកដាយោរីកចម្រើនទៅមុខទៀត៕