ថ្នាំចិនសែទ្រទ្រង់ឧស្សាហកម្មឱ្យធំធាត់ឡើង

2019-12-17 17:02:56 |ប្រភព:yunnangateway

ភូមិម៉ាឆាំងឆេង ស្រុកមីឌូ មណ្ឌលស្វយ័តដាលី

ថ្នាំRhizoma Paridisនៃភូមិម៉ាឆាំងឆេង ស្រុកមីឌូ មណ្ឌលស្វយ័តដាលីបានលូតលាស់យ៉ាងល្អប្រសើរ។ (ប្រភពរូបថត៖ Xu Hualing)

តាំងពីឆ្នាំ២០០៣  ក្នុងភូមិម៉ាឆាំងឆេង ស្រុកមីឌូ មណ្ឌលស្វយ័តដាលីមានមនុស្សសាកដាំដុះថ្នាំRhizoma Paridis យូណានបានទទួលប្រាក់ចំណូលជាច្រើន  ហេតុនេះហើយបានជាប្រជាជន​ទាំងអស់ក្នុងភូមិបានដាំដុះ ថ្នាំRhizoma Paridisយ៉ាងច្រើន។

តើអ្វីហៅថា ភ្នំបៃតងទឹកថ្លាល្អក្លាយទៅជាភ្នំមាសទឹកប្រាក់  ក្នុងដីស្រែដែលមានផ្ទៃដីទំហំ ៤៦៦.៧គីឡូម៉ែត្រនៃភូមិម៉ាឆាំងឆេង  អាចបង្កើតតម្លៃផលិតផល១.៥លានយ័ន គឺជាចម្លើយដ៏ល្អ  ឥឡូវនេះ គ្រួសារនីមួយៗនៃភូមិម៉ាឆាំងឆេងបានដាំថ្នាំRhizoma Paridisប្រាក់ចំណូលប្រចាំឆ្នាំនៃគ្រួសារជាមធ្យមលើស១០ម៉ឺនយ័ន។  ប្រជាជននៃភូមិម៉ាឆាំងឆេងកំពុងតែឈានទៅកាន់ជីវភាពរស់នៅធូធារ។