ប្លុកវប្បធម៌បេតិកភ័ណ្ឌឧស្សាហកម្ម ៩៣៧ឆុងយូទីក្រុងគុនមីញបាន បើកនិងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

2019-01-03 17:28:59 |ប្រភព:yunnangateway

  កាលពីថ្ងៃទី៣០ ខែធ្នូ  ប្លុកវប្បធម៌បេតិកភ័ណ្ឌឧស្សាហកម្ម៩៣៧ឆុងយូទីក្រុងគុនមីញបានបើក​និងដាក់ឱ្យ​ប្រើប្រាស់​ជាផ្លូវការ។  ប្លុកវប្បធម៌ដែលមានផ្ទៃដីទំហំជិត១៣.៣ហិកតាជាគម្រោងកែច្នៃតំបន់រោងចក្រចាស់។  យោងតាមការណែនាំបានឱ្យដឹងថា  គេប៉ាន់ស្មានថា  គម្រោងប្លុកវប្បធម៌បេតិកភ័ណ្ឌឧស្សាហកម្ម៩៣៧ឆុងយូនឹងវិនិយោគដល់១២០លានយ័ន។  គម្រោងនេះអភិវឌ្ឍដោយចែកជាដំណាក់កាលចំនួន២  ដំណាក់ទី១យកប្រធានបទវប្បធម៌បេតិកភ័ណ្ឌឧស្សាហកម្មជាប្រធានបទដែលមានផ្ទៃដីទំហំជិត៦ម៉ឺនម៉ែត្រការ៉េ   ដំណាក់កាលទី២ស្ថិតនៅក្រោយភ្នំតាមផែនការនឹងប្រើប្រាស់ម៉ូដសហការអភិវឌ្ឍជាតំបន់លេងកម្សាន្តចុងសបា្តហ៍៕