ស្រុកឡូភីនមានអ្នកចិញ្ចឹមសត្វឃ្មុំយ៉ាងមមាញឹកក្នុងរដូវរងា

2019-01-04 18:22:52 |ប្រភព:yunnangateway

  ខណៈពេលចូលឆ្នាំថ្មី  ដោយសារទទួលឥទ្ធិពលពីខ្យល់អាកាសត្រជាក់  ស្រុកឡូភីនបានធ្លាក់ព្រិល​យ៉ាងធំ​លើក​ដំបូង។  ក៏ប៉ុន្តែលោក Yan Yi’anអ្នកចិញ្ចឹមសត្វឃ្មុំដែលមកពីទីក្រុងផែនជាវខេត្តគុយជាវ​គ្មានពេលទំនេរក្នុងការ​គយគន់​ទេសភាពដ៏ស្រស់ស្អាតនេះឡើយ  ថ្ងៃមិនទាន់រះផង  គាត់បានមកដល់ផ្ទះចិញ្ចឹមសត្វឃ្មុំដើម្បីបោស​សម្អាត​ព្រិលដ៏ក្រាសនៅលើដំបូល  ហើយឆែកមើលកូនឃ្មុំក្នុងផ្ទះចិញ្ចឹមឃ្មុំថាល្អឬទេ  ថែមទាំងបន្ថែមវិធានការការពារកម្តៅ​ទៀតផង​។

  រៀងរាល់ឆ្នាំ  ខណៈពេលដែល rapeseed flowersរីក  លោក Yan Yi’anបានបើកឡានរាប់រយគីឡូម៉ែត្រ​មកដល់​ភូមិយូម៉ានៃឃុំប៉ាន់ឆៅស្រុកឡូភីនជួលដីដើម្បីបង្កាត់ពូជសត្វឃ្មុំ  និងផលិតទឹកឃ្មុំ ដើម្បីឆ្ពោះទៅកាន់ជីវភាពរស់នៅ​ធូរធារ។  ប៉ុន្មានឆ្នាំកន្លងមកនេះ  ស្រុកឡូភីនបានទាក់ទាញអ្នកចិញ្ចឹមសត្វឃ្មុំបស្ចិម​ចំនួនជាង២០០គ្រួសារ​និងអ្នកចិញ្ចឹមសត្វឃ្មុំចិនចំនួនជាង៤០០គ្រួសារដែលមកពីតំបន់ជាង២០ទូទាំងប្រទេសចិនដើម្បីមកក្នុងតំបន់នេះបង្កាត់ពូជសត្វឃ្មុំនារដូវរងា។  បច្ចុប្បន្ននេះ  អ្នកចិញ្ចឹមសត្វឃ្មុំបានចិញ្ចឹមសត្វឃ្មុំបស្ចិម៣.២ម៉ឺនហ្វូង    និងចិញ្ចឹម​សត្វឃ្មុំ​ចិន១.៩៦ម៉ឺនហ្វូង ។ រូបភាពខាងលើគឺជារូបភាពដែលលោក Yan Yi’anឆែកមើលកូនសត្វឃ្មុំ​ក្រោយពី​បោស​សម្អាតព្រិល៕