កម្មវិធីប្រគល់“ពានរង្វាន់ផ្កាកាមេល៉្យា”ល្ខោនយូណានលើកទី ១០ បានប្រារព្ធនៅទីក្រុងគុនមីញ

2019-01-08 18:08:56 |ប្រភព:yunnangateway

  កាលពីថ្ងៃទី០៧ ខែមករា  កម្មវិធីប្រគល់“ពានរង្វាន់ផ្កាកាមេល៉្យា”ល្ខោនយូណានលើកទី១០ត្រូវបានប្រារព្ធនៅទីក្រុងគុនមីញ។  ក្នុងមហោស្រពល្ខោនទានខេត្តយូណាន  អ្នកទទួល“ពានរង្វាន់ផ្កាកាមេល៉្យា”ចំនួន៦រូប​បានទទួលពានកិត្តិយស  ថែមទាំងបានធ្វើការសម្តែងល្ខោនយ៉ាងអស្ចារ្យដល់ទស្សនិកជន។

  យោងតាមដំណឹងបានឱ្យដឹងថា  “ពានរង្វាន់ផ្កាកាមេល៉្យា”ជាពានរង្វាន់ខ្ពស់បំផុតក្នុងខេត្តយូណានចំពោះធនធានសិល្បៈសម្តែងល្ខោនយូណាន  ដែលផ្តោតសំខាន់ទៅលើការកោតសរសើរនិងលើកទឹកចិត្តដល់អ្នកសម្តែងយុវវ័យនិងវ័យកណ្តាលដែលបានទទួលសមិទ្ធផលលើសិល្បៈសម្តែងល្ខោន  ផ្សព្វផ្សាយនិងបណ្តុះបណ្តាលធនធានសម្តែងល្ខោនដ៏ឆ្នើមនៃខេត្តយូណាន៕