រសជាតិយ៉ាងឆ្ងាញ់ពិសានារដូវរងារពី“ឪពុកចុងភៅទេវតា”

2019-01-16 10:15:44 |ប្រភព:yunnangateway

  កាលពីថ្ងៃទី០៣ ខែមករា  លោក Zhang Zhanliangកំពុងតែបង្កាត់ភ្លើងជាមួយកូនសិស្សរបស់សាលាបឋមសិក្សា​ហ័ាងនី​។  ដោយសារសម្ភារៈដែលពួកគេប្រើប្រាស់ក្នុងការបង្កាត់ភ្លើងជាតុកៅអីចាស់ៗ ឬស្លឹកឈើងាប់  ក្រោយពីបង្កាត់​ភ្លើង​ឡើងត្រូវប្រើម៉ាត់ភ្លុំខ្យល់រហូតទើបអាចឆេះបានល្អ​។

  នៅសាលាបឋមសិក្សាហ័ាងនីរបស់ឃុំឆុនថោ ខណ្ឌយូចាំង  ទីក្រុងយីនថានខេត្តចាំងស៊ី  ទោះ​ជា​​ជួបអាកាសធាតុ​ល្អ​ឬ​អាក្រក់  ក្តៅឬត្រជាក់  ជារៀងរាល់ថ្ងៃ  ឡកម្តៅពិសេសនៅខាងក្រៅមួយត្រូវបានបង្កាត់ភ្លើងឡើងតាមពេលកំណត់។ ក្រោយចេញ​​ពី​រៀន  វាបានផ្តល់កម្តៅដល់កូនសិស្សចំនួន២៥រូបក្នុងលាសាដែលឪពុកម្តាយពួកគេធ្វើការនៅឯក្រៅស្រុក​។  ប៉ុន្មានឆ្នាំកន្លងមក  លក្ខខណ្ឌសម្ភារៈនៃសាលាហ័ាងនីពិបាកខ្លាំងដែលគ្មានអាហាដ្ឋាន។ នៅខែកញ្ញា ឆ្នាំ២០១៨  លោក Zhang Zhanliangដែលមានអាយុ៤៤ឆ្នាំមកទីនេះកាន់តំណែងជានាយកសាលា   ជារៀងរាល់ខែ លោកបានទិញ​បន្លែ​ដោយ​​ប្រើប្រាស់លុយខ្លួនឯង  ដើម្បីផ្តល់ចំណីអាហារបន្ថែមដល់កូនសិស្ស  ទាំងអស់ដែលចាកចេញពីឪពុកម្តាយក្នុង​រយៈពេលយូរហើយមានអារម្មណ៍ថាកក់ក្តៅក្នុងចិត្ត ដូច្នេះលោកZhang Zhanliangត្រូវបានកូនសិស្សប្រសិទ្ធិនាមថា ជា“ឪពុកចុងភៅទេវតា”។

  រៀងរាល់ថ្ងៃ  បញ្ជីមុខម្ហូបនៃសាលាបឋមសិក្សាហ័ាងនីតែងតែខុសៗគ្នា  មិនតែប៉ុណ្ណោះទេ  លោកZhang Zhanliangថែមទាំងធ្វើការផ្សាយផ្ទាល់តាមអ៊ីនធើណែតនូវការធ្វើម្ហូប  ដើម្បីអំពាវនាវអ្នកមានក្តីស្រឡាញ់​កាន់តែច្រើន​យកចិត្តទុកដាក់ដល់កុមារដែលឪពុកម្តាយបានទៅធ្វើការនៅក្រៅស្រុក។  ឃុំឆុនថោដែលសាលាហ័ាងនីនៅទីនោះ​មាន​ចម្ងាយ​១៥គីឡូម៉ែត្រពីតំបន់ទីក្រុងយូចាំង  កុមារនៅទីនេះមិនសូវមានឱកាសដើរទៅក្រៅទេ។  លោកZhang Zhanliangមានសេចក្តីសង្ឃឹមថា  ម្ហូបដែលលោកធ្វើអាចជួយដល់សុខភាពរបស់កូនសិស្ស  បង្កើនចំណាប់អារម្មណ៍ដល់សិស្ស​ពួកគេ  និងប្រើប្រាស់ចំណេះដឹងកែប្រែវាសនាក្រីក្រ៕