

ក្នុងបុណ្យចូលឆ្នាំប្រពៃណីចិននៅឆ្នាំនេះ ផ្កាTulipចំនួនប្រមាណ១២ម៉ឺនដើមត្រូវបានដាក់តាំងបង្ហាញនៅសួនសាធារណៈដាក័នគុនមីញ ថែមទាំងមានពិព័រណ៍អំពូលភ្លើងបង្ហាញជូនភ្ញៀវទេសចរផងដែរ ។ យោងតាមដំណឹងបានឱ្យដឹងថា ក្នុងវិស្សមកាលបុណ្យចូលឆ្នាំប្រពៃណីចិន សួននេះមានអ្នកចូលមកទស្សនាសរុបចំនួន២០.៣ម៉ឺននាក់។ មិនតែប៉ុណ្ណោះទេ ក្នុងអំឡុងពេលបុណ្យហែរអ្នកតា សួនដាក័ននៅតែបន្តរៀបចំសកម្មភាពមួយចំនួនដូចជា “ទាយពាក្យបណ្តៅនៅលើអំពូលភ្លើង”និង“បណ្តែតគោមក្នុងទន្លេ”ជាដើម៕