ភ្ញៀវទេសចរចំនួន៨ម៉ឺននាក់ទៅរមណីយដ្ឋានជីនទាន ដើម្បីចូលរួមមាវហុយមើលម៉ុងសាយច្រៀងហ័រទិន

2019-02-15 10:05:31 |ប្រភព:yunnangateway

  នាថ្ងៃទី១៣ ខែកុម្ភៈជាថ្ងៃទី០៩ ខែមករាតាមច័ន្ទគតិចចិន  អ្នកទីក្រុងនិងភ្ញៀវទេសចរពីគ្រប់ទិសទីបានមកដល់រមណីយដ្ឋានជីនទាន  ដើម្បីចូលរួមមាវហុយប្រពៃណី(មាវហុយជាសកម្មភាពជួបជុំគ្នាអបអរសាទរនៅក្បែរព្រះវិហារ)។  ប្រជាជនគយគន់ផ្កា  ច្រៀងចម្រៀង  បួងសួងសុំសេចក្តីសុខនិងគូព្រេងជាដើម ថែមទាំងមានចំណីអាហារនិងគ្រឿងអលង្ការប្រពៃណីគ្រប់បែបយ៉ាងដែលបានធ្វើឱ្យរមណីយដ្ឋានជីនទានពោរពេញដោយបរិយកាសទំនៀមទំលាប់យ៉ាងក្រាស់ក្រែល។

  យោងតាមការរៀបរាប់របស់អ្នកពាក់ព័ន្ធនៅរមណីយដ្ឋានជីនទាននៅទីក្រុងគុនមីញ  បច្ចុប្បន្ននេះ  មាវហុយនៅជីនទាន នៅថ្ងៃទី០៩ ខែមករាតាមច័ន្ទគតិចិនបានមានប្រវត្តិសាស្ត្រជាង៤០០ឆ្នាំហើយ  ជាបុណ្យប្រពៃណីក្នុងបុណ្យចូលឆ្នាំប្រពៃណីចិនដែលល្បីឈ្មោះនៅទីក្រុងគុនមីញ។  ក្នុងមាវហុយនៅឆ្នាំនេះ  ជីនទានថែមទាំងរៀបចំនៅទីលាននូវផ្លូវវែងក្នុងការដកយកបទពិសោធន៍បេតិកភ័ណ្ឌអរូបិនៃខេត្តយូណាន ដើម្បីឱ្យអ្នកទីក្រុងសាកល្បងស្វែងយល់បេតិកភ័ណ្ឌអរូបិចំនួន៣០  ក៏ដូចជាការតុបតែងនិងគំនូរបស់ល្ខោនទាន(គឺល្ខោនយូណាន)ជាដើម។

  ដល់ម៉ោង៤នៅរសៀលថ្ងៃនោះ  មនុស្សចូលក្នុងរមណីយដ្ឋានជីនទានមានចំនួនប្រមាណ៨.៣ម៉ឺននាក់៕