ក្នុងរដូវផ្ការីកនេះ ទីក្រុងសាំងគឺលីឡានិងតំបន់ទេសចរភ្នំព្រិលចៅជឺសុទ្ធតែធ្លាក់ព្រិលហើយ

2019-02-18 18:26:07 |ប្រភព:yunnangateway

  នាព្រលឹមថ្ងៃទី១៧ ខែកុម្ភៈ  ទីក្រុងសាំងគឺលីឡាបានធ្លាក់ព្រិលដ៏ធំមួយ  ហើយត្រូវបានព្រិលគ្រប់ដណ្តប់។  នៅថ្ងៃនោះផងដែរ  ពេលរសៀលម៉ោង១៣ក្នុងទីក្រុងគុនមីញមានមេឃស្រឡះ  ក៏ប៉ុន្តែនៅតំបន់ទេសចរណ៍ភ្នំព្រិលចៅជឺដែលស្ថិតនៅចម្ងាយជាង១០០គីឡូម៉ែត្រពីទីក្រុងគុនមីញ  បានធ្លាក់ព្រិលលើកដំបូងក្រោយពីចូលរដូវផ្ការីកនៅឆ្នាំនេះ មានភ្ញៀវទេសចរនិងអ្នកទីក្រុងចំនួនជាងមួយពាន់នាក់លេងកម្សាន្តនិងគយគន់ទេសភាពក្នុងពិភពលោកដែលពោរពេញដោយទឹកកកព្រិលនិងថតរូបទុកជាអនុស្សាវរីយ៍៕