
លោក Zhang Deyuanនិយាយថា ពេញមួយជីវិតខ្ញុំ អ្វីៗដែលធ្វើឱ្យខ្ញុំសប្បាយនិងខ្វល់ខ្វាយចិត្តសុទ្ធតែពាក់ព័ន្ធនឹងល្ខោនទាន(គឺល្ខោនយូណាន)។
លោក Zhang Deyuanជាប្រធានថ្នាក់ជំនាន់ទី៤នៃថ្នាក់ល្ខោនទាននៃអ្នកឆ្លៀតពេលទំនេរនៅភូមិនៃទីក្រុងគុនមីញ ផ្លូវនាវចេចាំងត្រូវបានប្រសិទ្ធិនាមថាសំបុកល្ខោនទាន ថ្នាក់ល្ខោនទាននាវចេចាំងក្នុងភូមិមានប្រវត្តិជាងមួយរយឆ្នាំហើយ។
តាំងពីអាយុ១១ឆ្នាំលោក Zhang Deyuanបានចាប់ផ្តើមរៀនល្ខោនទាន មិនគ្រាន់តែមានចំណង់ចំណូលចិត្តលើល្ខោនទានប៉ុណ្ណោះទេ ចំពោះការកែស្គ្រីប តែងតាំងតួនាទីនៃល្ខោនជាដើមZhangDeyuan សុទ្ធតែស្វែងយល់និងសិក្សារៀនសូត្រដោយសារគាត់ស្រឡាញ់ល្ខោន។

លោក Zhang Deyuan បានប្រាប់ថា ឆ្នាំ១៩៧៨ជារយៈពេលមាសនៃល្ខោនទាន នៅពេលនោះ មនុស្សក្នុងថ្នាក់ល្ខោននៅនាវចេចាំងមានដល់ជាង៧០នាក់ យុវវ័យមានប្រហែល៧០%។ ក៏ប៉ុន្តែលោក Zhang Deyuanរកឃើញថា ការសម្តែងល្ខោនទានមិនសូវរកលុយបាន ហេតុនេះហើយបានជាមានអ្នកសម្តែងជាច្រើនបានចាកចេញពីថ្នាក់ល្ខោនទៅធ្វើការនៅក្រៅ ដោយសារខ្វះខាត់អ្នកសម្តែង ចំនួនដែលគេសម្តែងក៏កាន់តែតិច។ ចុងក្រោយថ្នាក់ល្ខោនរំសាយ ទស្សនិកជនក៏ទៅបាត់ផងដែរ។
លោក Zhang Deyuan ចាប់ផ្តើមស្វែងរកអ្នកស្រឡាញ់ល្ខោនទានដែលបានចាកចេញពីថ្នាក់ល្ខោន។ រហូតដល់ឆ្នាំ២០០៦ Zhang Deyuan និងអ្នកស្រឡាញ់ល្ខោនទានជាង៣០រូបបានបង្កើតថ្នាក់ល្ខោនទានឡើងវិញ។

ដោយសារការគាំទ្រពីរដ្ឋាភិបាល មានគ្រូបង្រៀនរបស់ក្រុមល្ខោនជំនាញចំនួន៦រូបបានមកដល់ភូមិនាវចេចាំង ដើម្បីបង្រៀនអ្នកសម្តែងក្នុងថ្នាក់ល្ខោនច្រៀងនិងសម្តែង។ ដោយសារថ្នាក់ល្ខោនធ្វើការសម្តែងដោយមិនគិតថ្លៃ សោហ៊ុយក្នុងថ្នាក់មិនសូវច្រើនឡើយ អ្នកសម្តែងក្នុងថ្នាក់ល្ខោនអាចទទួលបានប្រាក់ចំណូល១៥០ដល់៣០០ដុល្លាអាមេរិកក្នុងប្រចាំឆ្នាំ។
មិនគ្រាន់តែប៉ុណ្ណោះទេ ដោយសារអាយុនៃសមាជិកក្នុងថ្នាក់ល្ខោនភាគច្រើនចន្លោះ៣៥ឆ្នាំ ដល់៧០ឆ្នាំ គ្មានយុវវ័យនោះ ហេតុនេះហើយបានជានៅក្រោមការគាំទ្រពីរដ្ឋាភិបាល អ្នកសម្តែងក្នុងថ្នាក់ល្ខោនបានទៅដល់សាលានៅភូមិនាវចេចាំង ដើម្បីបង្រៀនកូនសិស្សស្រឡាញ់ល្ខោនទាន ថ្នាក់ល្ខោនទានបានយកប្រាក់ ៧៤៧០ដុល្លាអាមេរិក ដើម្បីទិញសំលៀកបំពាក់សម្តែងឱ្យកូនសិស្ស។

“ប្រសិនបើទស្សនិកជនស្វែងយល់ពីប្រវត្តិសាស្ត្រ និងទស្សនាល្ខោនទានច្រើនដងនោះ ល្ខោនទាននឹងទទួលបានការស្រឡាញ់ពីអ្នកទាំងអស់គ្នា។”Zhang Deyuan ជឿជាក់យ៉ាងមុតមាំអ្នកទាំងអស់គ្នាខិតខំប្រឹងប្រែងបន្តវេនវប្បធម៌ល្ខោនទាន ទីបំផុត ល្ខោនទាននឹងអាចត្រូវបានគេទទួលស្គាល់ និងទទួលបានការស្រលាញ់ពីប្រជាជន៕