ក្ងោកចំនួន៦ក្បាលយកសាកលវិទ្យាល័យយូណានជាផ្ទះថ្មី

2019-03-06 16:39:58 |ប្រភព:yunnangateway

នៅឆ្នាំមុនមានរឿងមួយបានទទួលការចាប់អារម្មណ៍ពីមហាជន  គឺសាកលវិទ្យល័យយូណានមានក្ងោកហើរចូលប៉ុន្មានដង  ក៏ប៉ុន្តែក្ងោកទាំងអស់នោះត្រូវបានសាលាបញ្ជូនត្រឡប់ទៅផ្ទះវិញ  ផ្ទះក្ងោកគឺជាសួនសត្វយ័នធុងនៅក្បែរសាលា។  ពេលថ្មីៗនេះ  មានក្ងោកចំនួន៦ក្បាលបានចូលក្នុងសាកលវិទ្យាល័យយូណានដើម្បីរស់នៅតាំងពីថ្ងៃទី០៤ ខែមីនា​។

យោងតាមការណែនាំបានឱ្យដឹងថា  ក្ងោកចំនួន៦ក្បាលនេះសុទ្ធតែយកមកពីស្រុកស៊ីលីនខេត្តយូណាន  ឥឡូវនេះចិញ្ចឹមក្នុងរោងចិញ្ចឹមសត្វនៅកន្លែងបណ្តោះអាសន្នសិន  បញ្ចុកចំណីដូចជាគ្រាប់ធញ្ញជាតិ ស្មៅជាដើម  រងចាំក្ងោកបានសម្របខ្លួនក្នុងបរិស្ថានថ្មីប្រហែលនឹងចិញ្ចឹមនៅក្រៅតាមធម្មតា៕