ផ្លូវថ្នល់កោងជាងគេនៅលើពិភពលោក ! ផ្លូវថ្នល់“កោង៦៨ដង”នៃស្រុកយីលាំងខេត្តយូណានបានក្លាយទៅជាតំបន់ទេសភាពថ្មី

2019-03-18 17:13:40 |ប្រភព:yunnangateway

ផ្លូវថ្នល់“កោង៦៨ដង”ត្រូវបានសាងសង់នៅទសវត្សរ៍ឆ្នាំ៩០សតវត្សមុន  ដែលស្ថិតនៅភូមិ សៀវផុចាវ នៃទិសខាងលិចរបស់ស្រុកយីលាំងទីក្រុងគុនមីញ។

ផ្លូវនេះសាងសង់តាមទ្រនង់ភ្នំ  កោងហាក់ដូចជា សត្វពស់វែង  ក្នុងចម្ងាយមិនដល់៧គីឡូម៉ែត្រ  មានផ្លូវកោងសរុបចំនួន៦៨។ រៀងរាល់ថ្ងៃ  មានរថយន្តដែលមកពីគ្រប់ទិសទីធ្វើដំណើរនៅលើផ្លូវនេះ  ដើម្បីស្វែងរកក្តីសប្បាយរីករាយតាមរយៈការកាច់កោងទៅវិញទៅមក ។  ជាងនេះទៅទៀត  ក៏មានមនុស្សជាច្រើនដើរចុះឡើងផងដែរ  ថែមទាំងគយគន់ទេសភាពផ្លូវនេះដោយផ្ទាល់  ទីនេះបានក្លាយទៅជាកន្លែងយ៉ាងល្អប្រសើរសម្រាប់អេកូ-ទេសចរណ៍និងថតរូបនៅស្រុកយីលាំង៕