ពេលថ្មីៗនេះ ផ្កា Malus Spectabilisនៅទីក្រុងគុនមីញខេត្តយូណានបានរីកយ៉ាងស្គុះស្គាយ។ ក្នុងសាកលវិទ្យាល័យយូណាន និងសួនសាធារណៈស៊ីហ័រយ័នផ្កាMalus Spectabilis បានរីកយ៉ាងច្រើន ដែលបានទាក់ទាញអ្នកទីក្រុងនិងភ្ញៀវទេសចរណ៍ជាច្រើនមកលេងកម្សាន្តនិងគយគន់ទេសភាពទីនេះ៕