សំលៀកបំពាក់លក្ខណៈជនជាតិនៃទីក្រុងភូអឺខេត្តយូណានបានបង្ហាញមុខលើសបា្តហ៍សំលៀកបំពាក់ទាន់សម័យអន្តរជាតិប្រទេសចិន

2019-03-28 16:35:56 |ប្រភព:yunnangateway

នាថ្ងៃទី២៦ ខែមីនា  សន្និសីទផ្សព្វផ្សាយសំលៀកបំពាក់“វប្បធម៌ស្លៀកពាក់លើខ្លួន”នៃសប្តាហ៍សំលៀកបំពាក់ទាន់សម័យអន្តរជាតិប្រទេសចិនឆ្នាំ២០១៩បានរៀបចំទីក្រុងប៉េកាំង។ នៅក្នុងនោះ  សកម្មភាពការសម្តែងសំលៀកបំពាក់និងវប្បធម៌ជនជាតិភូអឺ  បានបង្ហាញដោយប្រមូលផ្តុំនូវវប្បធម៌សំលៀកបំពាក់ជនជាតិយ៉ាងឆ្នើមនៃជនជាតិភាគតិចដែលរស់នៅទីក្រុងភូអឺខេត្តយូណាន  ក៏ដូចជាជនជាតិតៃ  ជនជាតិវ៉ា  ជនជាតិយីនិងជនជាតិហានីជាដើម។

ម៉ូដែលចំនួនជាង១០រូបបានស្លៀកសំលៀកបំពាក់លក្ខណៈខុសៗគ្នា  ឡើងឆាករាងអក្សរ T ក្នុងការសម្តែងបានធ្វើឱ្យទស្សនិកជនមើលឃើញប្រវត្តិសាស្ត្រជនជាតិនិងវប្បធម៌ជនជាតិនៃជនជាតិឡាហ៊ូភូអឺ  ដែលធ្វើឱ្យទស្សនិកជនឈ្លក់វង្វេង។

សកម្មភាព វប្បធម៌ដែលស្លៀកពាក់លើខ្លួន ផ្តោតសំខាន់ទៅលើការធ្វើឱ្យវប្បធម៌ជនជាតិដែលចាកចេញពីជីវភាពរស់នៅសម័យថ្មីតភ្ជាប់ជាមួយលក្ខណៈទាន់សម័យ  ធ្វើឱ្យមនុស្សយកចិត្តទុកដាក់លើការជម្រុញឱ្យវប្បធម៌សំលៀកបំពាក់ដ៏ឆ្នើមនៃជនជាតិចំនួន៥៦នៃប្រទេសចិនទទួលបានការបន្តវេននិងអភិវឌ្ឍយ៉ាងល្អប្រសើរ៕