មកសាកលវិទ្យាល័យនៃខេត្តយូណាន ដើម្បីធ្វើការណាត់ជួបគ្នាក្នុងរដូវផ្ការីក

2019-03-29 11:20:30 |ប្រភព:yunnangateway

ខែមីនាជាពេលដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរកម្សាន្តនិងការគយគន់ផ្កា  គេសង្កេតឃើញនៅតាមដងវិថីនិងច្រកផ្លូវតូចៗក្នុងទីក្រុងគុនមីញខេត្តយូណានមានផ្ការីកជាច្រើន។ ចំពោះសាកលវិទ្យាល័យនានានៃខេត្តយូណានក៏មានផ្ការីកដែលពោរពេញដោយលក្ខណៈពិសេសផងដែរ  ថ្ងៃនេះ  សូមមិត្តអ្នកអានទៅជាមួយយើងខ្ញុំក្នុងការទស្សនាទេសភាពយ៉ាងស្រស់ស្អាតក្នុងរដូវផ្ការីកនៃសាកលវិទ្យាល័យក្នុងខេត្តយូណាន។

សាកលវិទ្យាល័យយូណាន

ផ្កាMalus Spectabilis ត្រូវគេប្រសិទ្ធិនាមជាបុប្ផាសម្រស់ជាតិ ផ្កាក្នុងសាកលវិទ្យាល័យយូណានមានទេសភាពដ៏ស្រស់ឆើតឆាយមួយក្នុងខេត្តយូណាន។ ដោយសារនៅក្បែរនោះមានផ្ការីកយ៉ាងស្គុះស្គាយ  អាគារសិក្សាដែលមានលក្ខណៈបុរាណកាន់តែមានកម្លាំងទាក់ទាញ។