ទីក្រុងគុនមីញកក់ក្តៅហាក់ដូចជារដូវក្តៅមកដល់ហើយ

2019-04-02 09:28:06 |ប្រភព:yunnangateway

ពេលថ្មីៗនេះ  ជារៀងរាល់ថ្ងៃនៅទីក្រុងគុនមីញខេត្តយូណានតែងតែមានអាកាសធាតុយ៉ាងល្អប្រសើរ  នាថ្ងៃទី៣១ ខែមីនា  សីតុណ្ហភាពនៅថ្ងៃត្រង់ប្រហែលមាន២៤អង្សារដល់២៥អង្សារ  តាមធម្មតា  នេះគឺជាសីតុណ្ហភាពនៅរដូវក្តៅនៃទីក្រុងគុនមីញ។

ក្នុងសួនសាធារណៈស៊ីហ័រ  គេឃើញមានការសាងសង់តង់ចម្រុះពណ៌ជាច្រើននៅលើវាលស្មៅ  ក្មេងៗ និងឪពុកម្តាយលំហែកាយនិងលេងជាមួយគ្នា ពិតជាសប្បាយរីករាយណាស់។

ក្នុងសួនសាធារណៈមានផ្កាគ្រប់ប្រភេទរីកយ៉ាងស្គុះស្គាយ បានទាក់ទាញឃ្មុំជាច្រើន។  ទេសភាពបែបនេះហាក់ដូចជារដូវក្តៅនៃទីក្រុងគុនមីញមកដល់ហើយ៕