សូមលោកអ្នកមកខេត្តយូណានមើលបឹងពិសេស

2019-04-12 17:59:57 |ប្រភព:yunnangateway

ខេត្តយូណានស្ថិតនៅខ្ពង់រាបយួនគួយ  ដែលមានទេសភាពភ្នំនិងទឹកយ៉ាងស្រស់ឆើតឆាយ។  ទីនេះគ្មានសមុទ្រធំទូលាយឡើយ  ក៏ប៉ុន្តែមានបឹងខ្ពង់រាបយ៉ាងស្ងប់ស្ងាត់និងស្រស់ស្អាតជាជាបខាងក្រោមនេះ​ ពួកយើងមកជាមួយគ្នាដេីម្បីទស្សនាបឹងដ៏ស្រស់ស្អាតនៅខេត្តយូណាន។

បឹងទានឆឺនៃទីក្រុងគុនមីញ

បឹងទានឆឺគុនមីញ  ជាបឹងម្តាយរបស់ទីក្រុងគុនមីញ  ក៏ជាបឹងទឹកសាបធំបំផុតនៅខេត្តយូណាន  ត្រូវប្រសិទ្ធិនាមថា  គុជខ្យងខ្ពង់រាប នៅជុំវិញបឹងទានឆឺមានសួនសាធារណៈដីសើមជាច្រើន  ក្នុងរដូវទាំងបួនពេញមួយឆ្នាំសុទ្ធតែមានទេសភាពយ៉ាងស្រស់ស្អាតដែលមានលក្ខណៈខុសៗគ្នាពិតជាគួរឱ្យចង់ទៅទស្សនា។