សួស្តី ខ្ញុំឈ្មោះសាកលវិទ្យាល័យយូណាន នេះជានាមប័ណ្ណរបស់ខ្ញុំ

2019-04-19 10:10:28 |ប្រភព:yunnangateway

ដែលបានរៀបចំមហាវិទ្យាល័យចំនួន២៧  ស្ថាប័នស្រាវជ្រាវចំនួន១៤  មហាវិទ្យាល័យមេរៀនសាធារណៈចំនួន១ វិទ្យាស្ថានឯករាជ្យចំនួន២  មន្ទីរពេទ្យចុះបញ្ជីក្រោមសាកលវិទ្យាល័យយូណានចំនួន១  ថែមទាំងរៀបចំមហាវិទ្យាល័យអនុបណ្ឌិតផងដែរ។

ខ្ញុំមានគ្រួសារចំនួនពីរ មួយជាសាលាសាខាឆេងកុង  មួយទៀតជាសាលាសាខាដុងលុ  ដែលមានផ្ទៃដីទំហំជាង២៩០ហិចតា  ទំហំសំណង់ជាង១លានម៉ែត្រការ៉េ។  ចំពោះសៀវភៅក្នុងបណ្ណាល័យមានចំនួនជាង៣.៧លានក្បាល។

ខ្ញុំជាសាកលវិទ្យាល័យពហុជំនាញ  ការស្រាវជ្រាវអំពីជនជាតិ  ជីវសាស្ត្រ  ការអភិវឌ្ឍនិងការពារធនធានពិសេស  ព្រមទាំងស្រាវជ្រាវបញ្ហាតំបន់តាមខ្សែព្រំដែននិងបញ្ហាអាស៊ីអាគ្នេយ៍ និងអាស៊ីខាងត្បូងជាគុណសម្បត្តិនិងជាលក្ខណៈពិសេសរបស់ខ្ញុំ  ខ្ញុំមានមុខជំនាញសិក្សាគ្រប់ប្រភេទ  ថែមទាំងមានធនធានសាស្ត្រាចារ្យកម្រិតខ្ពស់ និងមានបទពិសោធន៍ច្រើនផងដែរ។