សួស្តី ខ្ញុំឈ្មោះសាកលវិទ្យាល័យយូណាន នេះជានាមប័ណ្ណរបស់ខ្ញុំ

2019-04-19 10:10:28 |ប្រភព:yunnangateway

សួស្តី  ខ្ញុំឈ្មោះសាកលវិទ្យាល័យយូណានមកពីទីក្រុងគុនមីញខេត្តយូណាន។  ខ្ញុំជាសាកលវិទ្យាល័យដ៏ល្បីឈ្មោះនៅប្រទេសចិន  ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ  និងមានឥទ្ធិពលនៅលើអន្តរជាតិ។

ខ្ញុំត្រូវបានចាប់ផ្តើមកសាងពីខែធ្នូ ឆ្នាំ១៩២២  ឈ្មោះខ្ញុំនៅកាលពីមុនហៅថា  សាកលវិទ្យាល័យឯកជនដុងលុ  នៅឆ្នាំ១៩៥០  ត្រូវកំណត់ឈ្មោះថា  សាកលវិទ្យាល័យយូណាន  ខ្ញុំជាសាកលវិទ្យាល័យរួមមួយក្នុងសាកលវិទ្យាល័យរួមដែលកសាងមុនគេនៅតំបន់ព្រំដែនជាតិភាគខាងលិចប្រទេសចិន​។

ក្នុងការវាយតម្លៃអំពីមុខជំនាញសិក្សាវគ្គទី៤របស់ក្រសួងការអប់រំប្រទេសចិន  ខ្ញុំមានមុខជំនាញសិក្សាចំនួន៣០ចូលក្នុងក្របខណ្ឌ៧០%នាំមុខក្នុងមុខជំនាញសិក្សាទាំងមូលទូទាំងប្រទេសចិន។

ខ្ញុំក្នុងនាមជាសាកលវិទ្យាល័យមួយក្នុងសាកលវិទ្យាល័យក្នុងផែនការ កម្រិតទី១ស្ទួន(ឬកម្រិតទី១ទាំងពីរ)(ផែនការ កម្រិតទី១ស្ទួន(ឬកម្រិតទី១ទាំងពីរ)ជាផែនការដែលប្រទេសចិនកសាងសាកលវិទ្យាល័យកម្រិតទី១និងមុខជំនាញសិក្សាកម្រិតទី១លើពិភពលោក  គោលដៅគឺជម្រុញសាកលវិទ្យាល័យកម្រិតខ្ពស់និងមុខជំនាញសិក្សាមួយចំនួនចូលក្នុងកម្រិតទី១ឬថ្នាក់មុនគេលើពិភពលោក  ថែមទាំងលើកស្ទួយឡើងនូវកម្រិតសម្រាប់ការបណ្តុះបណ្តាលធនធាន  ការស្រាវជ្រាវវិទ្យាសាស្ត្រ  ការផ្តល់សេវាកម្មដល់សង្គម ព្រមទាំងការទទួលបន្តវេននិងច្នៃប្រឌិតវប្បធម៌ជាដើម។)