ដីស្រែផ្កាកុលាបរាប់សិបហិចតានៅស្រុកឈាវបេខេត្តយូណានបានសាយភាយក្លិនក្រអូប

2019-04-26 17:32:08 |ប្រភព:yunnangateway

ក្នុងឧទ្យានដីសើមជាតិភូជឺហេនៅស្រុកឈាវបេខេត្តយូណានបានដាំដុះផ្កាកុលាបសម្រាប់បរិភោគចំនួន៨០ហិចតា។  នាខែមេសាដល់ខែតុលាជារៀងរាល់ថ្ងៃ  ផ្កាកុលាបនៅទីនេះបានរីកយ៉ាងស្គុះស្គាយ។

យោងតាមដំណឹងបានឱ្យដឹងថា  ស្រុកឈាវបេបាននាំយកកុលាបសម្រាប់បរិភោគនាឆ្នាំ២០១៣ដើម្បីដាំដុះនិងកែច្នៃ  ព្រមទាំងកសាងសួនទស្សនាកសិកម្មដែលប្រមូលផ្តុំនូវមុខងារលេងកម្សាន្តគយគន់ទេសភាពនិងភ្លក់ចំណីអាហារផ្កាស្រស់។  ធ្វើឱ្យខ្សែសង្វាក់ឧស្សាហកម្មកុលាបសម្រាប់បរិភោគកាន់តែវែង  ទន្ទឹមនឹងនេះ  បានណែនាំកសិករនៅក្នុងតំបន់ចាកចេញពីភាពក្រីក្រនិងទទួលបានប្រាក់ចំណូលបន្ថែម៕