ស្រុកកួងណានខេត្តយូណានអបអរសាទរពិធីបុណ្យហួងគូ

2019-05-06 16:29:37 |ប្រភព:yunnangateway

នាថ្ងៃទី០៤ដល់ថ្ងៃទី០៥ ខែឧសភា  សកម្មភាពទំនៀមទំលាប់ពិធីបុណ្យហួងគូលើកទី៣៦៧បានរៀបចំឡើងនៅស្រុកកួងណានខេត្តយូណាន។(ដោយសារនៅសម័យបុរាណ  ភូមិកឺនុងស្រុកកួងណានតែងតែមានអគ្គិភ័យជារៀងរាល់ឆ្នាំ  ប៉ុន្តែតាំងពីមានព្រះអនុជនៃព្រះមហាក្សត្រមួយអង្គបានបញ្ចុះសពនៅភូមិនោះមក  ភូមិនោះក៏លែងកើតមានគ្រោះអគ្គិភ័យ  ដើម្បីបូជាព្រះអង្គនិងបួងសួងសុំសេចក្តីសុខ  ប្រជាពលរដ្ឋបានរៀបចំពិធីបុណ្យហួងគូឡើង។)

នៅថ្ងៃរៀបចំពិធីបុណ្យ  ប្រជាជនជនជាតិជួងនៅជាយស្រុកកួងណាន  ម្នាក់ៗសុទ្ធតែស្លៀកសំលៀកបំពាក់យ៉ាងស្រស់ស្អាត  រាំផងច្រៀងផង  ដើម្បីអបអរសាទរបុណ្យហួងគូ។

តាមទំនៀមទំលាប់ប្រពៃណី  នាយប់ថ្ងៃទី០៤ ខែឧសភា  នៅទីធ្លាថុងគូបានរៀបចំពិធីភ្នក់ភ្លើងយ៉ាងឱឡារិក  បុណ្យហួងគូប្រចាំឆ្នាំបានរៀបចំជាផ្លូវការ  ភ្ញៀវទេសចរដែលមកពីគ្រប់ទិសទីបានជួបជុំជាមួយគ្នា  និងស្វែងរកភាពកក់ក្តៅនៃប្រជាជនជនជាតិជួង៕