ជនជាតិភាគតិចនៅខេត្តយូណាន——ជនជាតិយី

2019-05-09 16:09:43 |ប្រភព:yunnangateway

នជាតិយី  ភាគច្រើនស្នាក់នៅប្រមូលផ្តុំនៅមណ្ឌលស្វយ័តឈុស្យុងខេត្តយូណាន  មណ្ឌលស្វយ័តហុងហឺខេត្តយូណាន  មណ្ឌលស្វយ័តលាំងសានខេត្តសឺឈួន  និងទីក្រុងលាវផានសុយខេត្តគួយចូវជាដើម។  ឯមណ្ឌលស្វយ័តជនជាតិយីលាំងសានខេត្តសឺឈួនជាបណ្តុំទីតាំងស្នាក់នៅជនជាតិយីធំបំផុតទូទាំងប្រទេសចិន។

ជនជាតិយីមានជំនឿនិងការទទួលបន្តវេនរបស់ខ្លួន ក៏មានវប្បធម៌ខ្លួនឯងផងដែរ ឧទាហរណ៍  កំណាព្យទេវកថារឿងនិទានជាដើម។  ម្ហូបអាហារចំបងរបស់ជនជាតិយីគឺដំឡូងបាំរាំង  ពោត  អង្ករជាដើម។  រាល់ពេលយើងមកដល់ផ្ទះជនជាតិយីលេងកម្សាន្ត  ក្រៅពីមានម្ហូបស្វាគមន៍ដ៏ឈ្ងុយឆ្ងាញ់  ពួកគេក៏ចូលចិត្តប្រើប្រាស់ស្រាដើម្បីទទួលភ្ញៀវផងដែរមុនពេលផឹកស្រាម្ចាស់ផ្ទះនឹងច្រៀងចម្រៀងជូនស្រា  ដែលសុទ្ធតែបង្ហាញអំពីភាពរស់រាយរាក់ទាក់នៃជនជាតិយី។