ទាំងនេះជាភ្នំព្រិលប្រមាណ៦ដែលស្អាតបំផុតនៅខេត្តយូណាន មានទឹកកកនិងព្រិលជាច្រើនដែលតែស្អាតហាក់ដូចជាផ្ទាំងគំនូរ

2019-05-15 10:09:01 |ប្រភព:yunnangateway

ខេត្តយូណានមានទីតាំងភូមិសាស្ត្រយ៉ាងពិសេស ស្ថានភាពភូមិសាស្ត្រនៅខាងជើងខ្ពស់ឯនៅខាងត្បូងទាប កម្ពស់រវាងភាគខាងជើងនិងខាងត្បូងខុសគ្នាដាច់ស្រលះបានធ្វើឱ្យខេត្តយូណានមានទិដ្ឋភាពធម្មជាតិដែលមានលក្ខណៈខុសៗគ្នា។  ខេត្តយូណានមិនគ្រាន់តែមានទឹកថ្លាល្អនិងភ្នំខៀវស្រងាត់ប៉ុណ្ណោះទេ  ថែមទាំងមានភាពស្រស់ស្អាតនៃព្រិលនៅភ្នំដ៏ខ្ពស់ទៀតផង។

១  ភ្នំព្រិលបៃប៉ា

ភ្នំព្រិលបៃប៉ាស្ថិតនៅស្រុកដឺឆេងមណ្ឌលស្វយ័តជនជាតិហ្សាំងឌីឆេងខេត្តយូណាន។ 

នារដូវរងានៅទីនេះ  ទីកន្លែងណាក៏សុទ្ធតែជាព្រិលទឹកកកភ្ញៀវទេសចរអាចស្វែងរកភាពល្អឆើតឆាយនៃតំបន់ព្រិល។ 

  ដល់រដូវក្តៅទឹកកកនិងព្រិលនៅភ្នំព្រិលបៃម៉ាចាប់ផ្តើមរំលាយ  ផ្កាតារ៉ៅបានរីកយ៉ាងស្គុះស្គាយ  បក្សីស្រែកច្រៀងក្នុងព្រៃ  ស្វាលោតប្រលែងលើដើមឈើ។