ជនជាតិភាគតិចនៃខេត្តយូណាន | ជនជាតិតៃ

2019-05-22 17:00:13 |ប្រភព:yunnangateway

បុណ្យបាចទឹកជាបុណ្យយ៉ាងឱឡារិកបំផុតនៃជនជាតិតៃ  ក៏ហៅថាជាបុណ្យស្រង់ព្រះដែលជាបុណ្យចូលឆ្នាំថ្មី  ក៏ជាបុណ្យមួយក្នុងបុណ្យរបស់ជនជាតិភាគតិចដែលមានជះឥទ្ធិពលធំបំផុតនិងមានអ្នកចូលរួមច្រើនបំផុតផងដែរ។  បុណ្យបាចទឹកមានរយៈពេលបីទៅបួនថ្ងៃ  តាមធម្មតា  នៅពាក់កណ្តាលខែមិថុនាក្នុងប្រតិទិនជនជាតិតៃ។