
ចំណីអាហាររបស់ជនជាតិតៃ មានលក្ខណៈពិសេសបីយ៉ាង
ទីមួយ ចូលចិត្តបរិភោគរស់ជាតិជូរ
មូលហេតុដែលជនជាតិតៃចូលចិត្តបរិភោគរស់ជាតិជូរ ដោយសារពួកគេស្នាក់នៅតំបន់ក្តៅ ហេតុនេះហើយបានជាការបរិភោគរស់ជាតិជូរអាចធ្វើឱ្យមានអារម្មណ៍ចង់បរិភោគបាយកាន់តែខ្លាំង ថែមទាំងបរិភោគអាហារជូរអាចជួយរំលាយអាហារ មិនងាយនឹងខ្សល់គរក្នុងអាកាសធាតុក្តៅ។

ទីពីរ ចូលចិត្តបរិភោគអាហារព្រៃ
ជនជាតិតៃចូលចិត្តបរិភោគសត្វល្អិតឬស្សីនិងស្លឹកគ្រៃជាដើម។

ទីបី ចូលចិត្តបរិភោគផ្កា
ជនជាតិតៃចូលចិត្តបរិភោគផ្កាជាច្រើនប្រភេទ ដែលដាក់ផ្កាជាគ្រឿងផ្សុំក្នុងអាហារឱ្យមានឱជារសយ៉ាងឈ្ងុយឆ្ងាញ់។ ជនជាតិតៃចូលចិត្តបរិភោគអង្ករដំណើបផងដែរបុព្វបុរសជនជាតិតៃដ៏ឈ្លាសវ៉ៃបានប្រើប្រាស់ផ្កាដែលមានពណ៌ផ្សេងៗ លាបលើអង្ករដំណើបធ្វើឱ្យមានអង្ករមានពណ៌ខុសៗគ្នា បានធ្វើជាអង្ករដំណើបមានពណ៌ចម្រុះ៕
អ្នកបកប្រែ៖ លីហ្សា