ស្រុកស៊ីមឹងខេត្តយូណាន៖ ការច្នៃប្រឌិតថ្មីនៃបច្ចេកទេសសិល្បៈតម្បាញជនជាតិបន្ថែមប្រាក់ចំណូលប្រជាជនក្នុងភូមិ

2019-05-30 21:04:06 |ប្រភព:yunnangateway

នៅថ្ងៃទី២៨ ខែឧសភានៅរោងពិសោធន៍សំលៀកបំពាក់ជនជាតិធ្វើដោយដៃ “ចំណាប់អារម្មណ៍ស៊ីមឹង”នៅភូមិយ៉ាងឡូ ឃុំមឹងសុស្ត្រីជនជាតិវ៉ា នឺណា កំពុងតែរង្វៃខ្សែ។

សំពត់ជនជាតិនៃស្រុកស្វយ័តជនជាតិវ៉ាស៊ីមឹងទីក្រុងភូអឺខេត្តយូណានដែលប្រកបដោយលក្ខណៈពិសេស "ការទទួលបន្តវេនវប្បធម៌ជនជាតិ  និងផ្សព្វផ្សាយភ្នំជនជាតិវ៉ាចម្រុះពណ៌"  ក្នុងចំណោមនោះ  មានការត្បាញដោយដៃជាចំបងព្រមទាំងសំលៀកបំពាក់  កន្សែងពានាកម្រាលជនជាតិ។ល។ផលិតផលទាំងនេះត្រូវបានលក់នៅក្នុងនិងក្រៅប្រទេសចិន។ភូមិយ៉ាងឡូ ឃុំមឹងសុស្រុកនេះបានក្លាយជាចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសិល្បៈសិប្បកម្មដោយដៃជាតិនៅភូមិប្រពៃណី។ជាងនេះទៅទៀត  រដ្ឋាភិបាលនៅក្នុងតំបន់នោះបានផ្តល់ការគាំទ្រដល់រោងពិសោធន៍សំលៀកបំពាក់ជនជាតិធ្វើដោយដៃ “ចំណាប់អារម្មណ៍ស៊ីមឹង”ក្នុងការបណ្តុះបណ្តាលជំនាញអំពីការរចនាច្នៃប្រឌិតនិងកែច្នៃតម្បាញប្រពៃណីដោយដៃដើម្បីជួយអ្នកភូមិជនជាតិវ៉ាឱ្យបានធ្វើការនិងបន្ថែមប្រាក់ចំណូល៕