សំលៀកបំពាក់ផ្លូវសូត្រ•សបា្តហ៍សំលៀកបំពាក់ជនជាតិគុនមីញបានបើកសម្ពោធ

2019-06-18 17:53:43 |ប្រភព:yunnangateway

សំលៀកបំពាក់ផ្លូវសូត្រ·សបា្តហ៍សំលៀកបំពាក់ជនជាតិគុនមីញ ជាសកម្មភាពមួយក្នុងសកម្មភាពមួយចំនួននៃ សំលៀកបំពាក់ផ្លូវសូត្រ·ពិធីបុណ្យវប្បធម៌ការប្រកួតសំលៀកបំពាក់ជនជាតិឆ្នាំ២០១៩យូណានចម្រុះពណ៌  ដែលផ្តោកសំខាន់ទៅលើការផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន  បំផុសកម្លាំងបង្កើតថ្មីនិងច្នៃប្រឌិតវប្បធម៌  ជម្រុញឱ្យឧស្សាហកម្មវប្បធម៌និងទេសចរណ៍យូណានមានការអភិវឌ្ឍ។

សបា្តហ៍សំលៀកបំពាក់លើកនេះ  ឈរលើធនធានសំលៀកបំពាក់ជនជាតិចម្រុះពណ៌នៃខេត្តយូណាន  ថែមទាំងយកចិត្តទុកដាក់អំពីបម្រែបម្រួលនិន្នាការទាន់សម័យនៃវប្បធម៌ក្នុងនិងក្រៅប្រទេស  ដែលបានរៀបចំជា៥ផ្នែក គឺ ការបង្ហាញស្នាដៃរចនា  ការបង្ហាញសំលៀកបំពាក់  ការ​ទាក់ទាញ​ទុនពីពាណិជ្ជករ  ការពិភាក្សានិងការផ្លាស់ប្តូរ ព្រមទាំងសកម្មភាពវប្បធម៌ជាដើម។