
នាព្រឹកថ្ងៃទី១០ ខែកក្កដា ពិព័រណ៍ថ្មអន្តរជាតិគុនមីញប្រទេសចិនឆ្នាំ២០១៩ត្រូវបានបើកសម្ពោធនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិគុនមីញ។ ពិព័រណ៍លើកនេះត្រូវបានរៀបចំក្រោមប្រធានបទ ផ្សព្វផ្សាយវប្បធម៌ថ្មី ដ៏រុងរឿងនៃឧស្សាហកម្មថ្ម។

ពិព័រណ៍លើកនេះបានរៀបចំពន្លាពិព័រណ៍ចំនួន៧ដូចជា ត្បូងពេជ្រ វត្ថុមានតម្លៃនិងការតាំងបង្ហាញសប្តាហ៍សិល្បៈវប្បធម៌ថ្មជាដើម ព្រមទាំងមានរៀបចំស្តង់ពិព័រណ៍ចំនួនប្រមាណ២៨០០ ទំហំតាំងបង្ហាញដល់ ៦៥ពាន់ម៉ែត្រការ៉េ។