ភូមិបុរាណគូសេននៅមណ្ឌលស្វយ័តដាលីខេត្តយូណាន មានប្រវត្តិជាងមួយពាន់ឆ្នាំតែនៅមានកម្លាំងរស់រវើក

2019-08-05 18:05:23 |ប្រភព:yunnangateway

ភូមិគូសេនជាភូមិជនជាតិបៃមួយដែលស្ថិតនៅក្បែរបឹងអឺហៃនិងមានប្រវត្តិជាង២០០០ឆ្នាំនៅទីនេះ  លំនៅដ្ឋានជនជាតិមានលក្ខណៈបុរាណ  ផ្លូវយ៉ាងស្រស់ស្អាត  នៅព័ទ្ធជុំវិញមានទន្លេ  ដើមឈើដ៏ខៀវស្រងាត់។  ស្ពាន  ព្រះវិហារ  និងដើមឈើចំណាស់រោងល្ខោនចំណាស់សុទ្ធតែមានប្រវត្តិសាស្ត្រយ៉ាងយូរលង់ណាស់មកហើយនៅទីណាសុទ្ធតែពោរពេញដោយលក្ខណៈបុរាណ។

ប៉ុន្មានឆ្នាំកន្លងមក  ភូមិគូសេនបានបង្កើនការការពារបរិស្ថាននិងគ្រប់គ្រង  ចំពោះមុខមាត់ភូមិនិងបរិស្ថានបឹងត្រូវបានកែលម្អជាបន្តបន្ទាប់  អ្វីទាំងអស់ប្រែក្លាយជាស្រស់ស្អាតជាងកាលមុន  និងមានកម្លាំងរស់រវើក  ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទីនេះក្នុងការទេសចរណ៍។  នៅឆ្នាំ២០១៥  ភូមិគូសេនត្រូវបានដាក់បញ្ចូលក្នុងបញ្ជីឈ្មោះដូចជា ភូមិប្រពៃណីថ្នាក់ជាតិជំនាន់ទីបី  ភូមិគំរូល្អប្រសើរក្នុងភូមិចំនួន១០០ដ៏ស្រស់ស្អាតនៃប្រទេសចិន  នៅឆ្នាំ២០១៧ត្រូវបានគណៈកម្មាធិការអរិយធម៌ចិនដាក់ឈ្មោះនិងផ្តល់ការសរសើរជាភូមិអរិយធម៌ទូទាំងប្រទេសចិនជំនាន់ទីប្រាំ៕