មណ្ឌលស្វយ័តស៊ីសាំងប៉ានណាបានរៀបចំសកម្មភាពទិវាបុណ្យដំរីពិភពលោក

2019-08-15 16:30:01 |ប្រភព:yunnangateway

នាថ្ងៃទី១២ ខែសីហា  អ្នកស្ម័គ្រចិត្តកំពុងតែដាក់ចំណីដល់ដំរីអាស៊ីនៅតំបន់ទេសចរណ៍ដំរីព្រៃនៃមណ្ឌលស្វយ័តស៊ីសាំងប៉ានណា​។  នៅថ្ងៃនោះជាទិវាបុណ្យដំរី តំបន់ទេសចរណ៍ដំរីព្រៃនៃមណ្ឌលស្វយ័តស៊ីសាំងប៉ានណា​រៀបចំសកម្មភាពយកចិត្តទុកដាក់និងស្រឡាញ់ដំរីអាស៊ី  អ្នកស្ម័គ្រចិត្តមកពីគ្រប់ទិសទីទូទាំងប្រទេសចិនបានជួបជុំនៅតំបន់ទេសចរណ៍ដំរីព្រៃ  ដាក់ចំណីការ៉ុត ម្នាស់និងឪឡឹកជាដើមឱ្យដំរី  ដើម្បីផ្តើមគំនិតយកចិត្តទុកដាក់និងស្រឡាញ់ដំរីអាស៊ី ព្រមទាំងការពារបរិស្ថានរស់នៅរបស់ដំរី។

ក្នុងពិធីសកម្មភាពប្រធានបទទិវាបុណ្យដំរីពិភពលោក  មូលនិធិអភិរក្សព្រៃត្រូពិចស៊ីសាំងប៉ានណាបានប្រកាសថា  តាំងពីថ្ងៃនេះតទៅនឹងរៀបចំសកម្មភាពជួយចិញ្ចឹមដំរីអាស៊ីដល់សង្គមទូទៅ  ដំរីត្រូវការការចិញ្ចឹមរួមទាំងដំរីអាស៊ីព្រៃចំនួនជាង ១០ ក្បាល  កូនដំរីដែលកើតនៅមូលដ្ឋានបន្តពូជដំរីអាស៊ី  និងដំរីអាស៊ីព្រៃទាំងអស់ដែលរស់នៅក្នុងប្រទេសចិន។  ថវិកាដែលប្រមូលបាននឹងប្រើប្រាស់លើគម្រោងសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ  ក៏ដូចជាការជួយសង្គ្រោះនិងបន្តពូជដំរីអាស៊ី  ការកសាងឧទ្យានចំណីដំរីអាស៊ីព្រៃ  ការកសាងនិងធ្វើឱ្យបរិស្ថានរស់នៅនៃដំរីអាស៊ីល្អឡើងវិញ ព្រមទាំងធ្វើការការពារដំរីអាស៊ី៕