ទំនៀមទម្លាប់វប្បធម៌និងទេសចរណ៍យូណានបង្ហាញកម្លាំងទាក់ទាញនៅទីក្រុងគុនមីញ

2019-08-21 18:15:48 |ប្រភព:yunnangateway

នាថ្ងៃទី១៦ ដល់ថ្ងៃ២៣ ខែសីហា សកម្មភាពផ្សព្វផ្សាយនិងឃោសនាវប្បធម៌និងទេសចរណ៍ទីក្រុងគុនមីញខេត្តយូណានឆ្នាំ២០១៩ ក្រោមប្រធានបទ ទីក្រុងផ្កា  បានរៀបចំនៅឧទ្យានយូយួននៅទីក្រុងសៀងហៃ។  ក្នុងអំឡុងពេលសកម្មភាពដែលមានរយៈពេលមួយសបា្តហ៍  ចម្រៀងនិងរបាំ  ចំណីអាហារដ៏ឈ្ងុយឆ្ងាញ់  ទីផ្សារបេតិកភ័ណ្ឌអរូបីនៃខេត្តយូណានជាដើមបានបង្ហាញអំពីកម្លាំងទាក់ទាញនៃវប្បធម៌និងទេសចរណ៍នៃខេត្តយូណានដល់ប្រជាជនក្រុងសៀងហៃនិងភ្ញៀវទេសចរដទៃទៀត​។

ក្នុងអំឡុងពេលសកម្មភាពលើកនេះ  ក្នុងផ្សារទំនើបយូយួននឹងរៀបចំការសម្តែងចម្រៀងនិងរបាំជនជាតិយូណានដ៏អស្ចារ្យ១៦លើកជាប់ៗគ្នា។  បើចូលក្នុងទីធ្លាមជ្ឈមណ្ឌលនៃផ្សារទំនើបយូយួន អាចមើលឃើញសមុទ្រផ្កាដ៏ស្រស់ស្អាត។ សំណង់និមិត្តសញ្ញានៃទីក្រុងគុនមីញនិងវីយូឡុងនៀអឺ(នៀអឺជាអ្នកខេត្តយូណាន ក៏ជាអ្នកបង្កើតភ្លេងជាតិផងដែរ)ដ៏ល្បីឈ្មោះដែលធ្លាប់បានបង្ហាញខ្លួននៅកម្មវិធីទូរទស្សន៍《ទ្រព្យសម្បត្តិជាតិ》  ត្រូវបានបង្ហាញតាមបែបសិល្បៈ ឱ្យមនុស្សមានអារម្មណ៍ថា  ហាក់ដូចជាការលំហែកម្សាន្តនៅទីក្រុងគុនមីញ។ ពាក្យទំនឹមបិទនៅក្បែរខ្លោងទ្វារដែលមានប្រវែងបណ្តោយវែងបំផុតលើពិភពលោកនៃអគារដាកួងនៃទីក្រុងគុនមីញក៏បានបង្ហាញដែរ  ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនមកថតរូបទុកជាអនុស្សាវរីយ៍។  ក្នុងទីផ្សាទំនិញវប្បធម៌ពិសេសគុនមីញ  វត្ថុសិប្បកម្មនិងចំណីអាហារដែលធ្វើពីផ្កានិងមានប្រភេទជាងមួយរយប្រភេទក៏ដូចជា សាប៊ូ  ប្រេងពិសេសតែផ្កា ព្រមទាំងនាំផ្កាស្រស់ជាដើមដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទិញនិងទស្សានកំសាន្ត។

ជាងនេះទៅទៀត  មានចុងភៅម្ហូបយូណានជាង១០រូបបានធ្វើម្ហូបអាហារគុនមីញដ៏ឈ្ងុយឆ្ងាញ់ដែលពោពេញដោយក្លិនយូណានដែលបានទាក់ទាញមនុស្សជាច្រើនមកបរិភោគ។  ក្នុងអំឡុងពេលធ្វើសកម្មភាពទាំងនេះ  ទីក្រុងគុនមីញបានរៀបចំសន្និសិទឧទ្ទេសនាមស្តីពី​ការ​ទាក់ទាញ​ទុនពីពាណិជ្ជករខាងវិស័យវប្បធម៌និងទេសចរណ៍នៅទីក្រុងសៀងហៃ៕