ទេសភាពនៃមណ្ឌលស្វយ័តដឺហុងខេត្តយូណានស្អាតដូចជាផ្ទាំងគំនូរ

2019-09-02 18:18:20 |ប្រភព:yunnangateway

《មានកន្លែងដ៏ស្រស់ស្អាតមួយ  ដែលប្រជាជនជនជាតិតៃរស់នៅទីនេះ។  ភូមិដ្ឋាននីមួយៗនៅជាប់គ្នាយ៉ាងជិតស្និទ្ធ  ទឹកក្នុងដងទន្លេមានសភាពថ្លាល្អ 》បទចម្រៀងនេះគឺជាចម្រៀងដែលយើងព្ញចេញពីមណ្ឌលស្វយ័តជនជាតិតៃ ជនជាតិជីនផូ ដឺហុង ខេត្តយូណាន។  ដឺហុងក្នុងភាសាតៃមានន័យថា  តំបន់ដងទន្លេខាងក្រោមនៃទន្លេនុចាំង ជាមណ្ឌលស្វយ័តមួយក្នុងមណ្ឌលស្វយ័តជនជាតិភាគតិចនៃខេត្តយូណាន  ទីនេះល្បីឈ្មោះដោយសារទិដ្ឋាភាពធម្មជាតិព្រៃត្រូពិចដ៏ស្រស់ស្អាតនិងទំនៀមទំលាប់ជនជាតិភាគតិច  សូមមកទស្សនាទេសភាពដ៏ស្រស់ឆើតឆាយនៃដឺហុង៕