ទីក្រុងឈូជីនខេត្តយូណាន៖ “កូនប្រសាស្រីឆ្នើម”ក្នុងភូមិធួនចេ

2019-10-17 18:01:23 |ប្រភព:yunnangateway

ភូមិធួនចេ ឃុំឈឺយីនខណ្ឌឈីលីនទីក្រុងឈូជីនខេត្តយូណានបានបង្កើតសហករណ៍“កូនប្រសាស្រីឆ្នើម”នាខែមករា ឆ្នាំ២០១៨  បានញ៉ាំងស្ត្រីភូមិជាពិសេសស្ត្រីក្រីក្រទទួលបានការងារនៅជុំវិញផ្ទះ។  សហករណ៍នេះបានរៀបចំធនធានគ្រប់ប្រភេទ  រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសអនុវត្តជាក់ស្តែងដូចជាការដេរប៉ាក់ជនជាតិពិសេស  តម្បាញវត្ថុសិប្បកម្មពិសេសជាដើម  បានធ្វើគម្រោងការអភិវឌ្ឍម៉ាក“កូនប្រសាស្រីឆ្នើម”។  សមជិកចំនួន១៩រូបក្នុងសហករណ៍បាននាំគ្រួសារកសិករចំនួន១៦២(នៅក្នុងនោះ  មានគ្រួសារកសិករចុះបញ្ជីឈ្មោះចំនួន៤៨)បន្ថែមប្រាក់ចំណូលនិងឈានទៅកាន់ជីវភាពរស់នៅធូរធារ  គ្រួសារមួយបានបន្ថែមប្រាក់ចំណូលជាង២ម៉ឺនយ័នប្រចាំឆ្នាំ៕