ផ្សាររាត្រីផ្លូវណានឆាំងនៃទីក្រុងគុនមីញបានបើកជាផ្លូវការ

2019-10-21 17:56:57 |ប្រភព:yunnangateway

នារាត្រីថ្ងៃចុងសប្តាហ៍  ផ្លូវណានឆាំងនៃទីក្រុងគុនមីញមានភ្លឺចង្កៀងព្រោងព្រាតនិងមានមនុស្សយ៉ាងច្រើនកុះករ  ការតាំងពិព័រណ៍ និងការលក់ដូរទំនិញពិសេសរបស់ប្រទេសថៃបានទាក់ទាញមនុស្សជាច្រើនមកទិញទំនិញពាក់ព័ន្ធវប្បធម៌ជនជាតិហានយ៉ាងស្អាតជាច្រើន  ចំពោះហាងលក់ម្ហូបអាហារតាមដងវិថីក៏ទទួលបានការស្វាគមន៍យ៉ាងខ្លាំង  សេដ្ឋកិច្ចពេលរាត្រីនៃបណ្តុំផ្លូវដែលពោរពេញដោយទំនៀបទម្លាប់បរទេសនិងបរិយកាសវប្បធម៌ប្រពៃណីពិតជាមានលក្ខណៈលេចធ្លោបំផុត។

ចុងសប្តាហ៍នេះ  បណ្តុំផ្លូវសេដ្ឋកិច្ចពេលរាត្រីនៃផ្លូវណានឆាំងទីក្រុងគុនមីនបានបើកផ្លូវជាផ្លូវការ  មុនដំបូងបង្ហាញផ្លូវប្រទេសថៃដោយយកម្ហូបអាហារនិងទំនិញថៃជាស្ពាន  ដើម្បីណែនាំវប្បធម៌ប្រទេសថៃដែលមានលក្ខណៈពិសេសឱ្យអ្នកទីក្រុងនិងភ្ញៀវទេសចរ។ជុំវិញជីវភាពរស់នៅពេលរាត្រីយ៉ាងច្រើនសម្បូរបែបនិងរុងរឿងផងដែរ  ខិតខំប្រឹងប្រែងកែច្នៃសេដ្ឋកិច្ចរាត្រីពិសេស  ផ្លូវណានឆាំងគុនមីញនឹងអភិវឌ្ឍនូវធនធានវប្បធម៌  ដើម្បីលើកកម្ពស់កម្លាំងដ៏រស់រវើកនិងបរិយកាសនៃទីក្រុងពេលរាត្រី៕