ចូលដល់រដូវរំហើយ ទេសភាពខេត្តយូណាននៅតែស្រស់ស្អាតដដែល

2019-10-23 16:37:28 |ប្រភព:yunnangateway

មានពាក្យមួយនិយាយថា  ខេត្តយូណានរឿងចម្លែក១៨ ក្នុងនោះ  មានរឿងចម្លែកមួយគឺផ្ការីកស្គុះស្គាយពេញមួយឆ្នាំ  ក្នុងរដូវទាំងបួន  ទេសភាពខេត្តយូណានសុទ្ធតែស្រស់ស្អាតនិងចម្រុះពណ៌។ 

នារដូវរំហើយ  កន្លែងជាច្រើនទូទាំងប្រទេសចិនមានស្រូវទុំហើយស្លឹកឈើប្រែលឿន  ដែលមើលទៅពណ៌មាសពិតជាស្អាតណាស់។  នៅខេត្តយូណានចម្រុះពណ៌មានទេសភាពរដូវរំហើយដ៏ពិសេស។ នៅស្រុកលាំងហឺមណ្ឌលស្វយ័តជនជាតិតៃជនជាតិភីនផូ  ដីស្រែដាំស្រូវមួយជាន់ៗមើលពីអាកាសដែលមានកម្ពស់ខ្ពស់ពិតជាស្អាតណាស់  ហាក់ដូចជាក្ដារលាបពណ៌  ទេសភាពនៃតំបន់ទេសចរណ៍ភូជឺហីហាក់ដូចជាគំនូរចិន។  ទេសភាពរដូវរំហើយនៃខេត្តយូណាននៅតែស្រស់ស្អាតនិងចម្រុះពណ៌ដដែល៕