ល្ខោនទាន《ការត្រឡប់ទៅផ្ទះវិញ》ខេត្តយូណានបានការធ្វើសម្តែងនៅទីក្រុងហ្វូចូវ

2019-10-29 16:48:03 |ប្រភព:yunnangateway

នាថ្ងៃទី២៨ ខែតុលា  ល្ខោនទាន(គឺល្ខោនយូណាន)《ការត្រឡប់ទៅផ្ទះវិញ》ដែលបង្កើតដោយវិទ្យាស្ថានល្ខោនទានខេត្តយូណានបានបង្ហាញមុខនៅពិធីបុណ្យល្ខោនប្រទេសចិនលើកទី១៦  តាំងនាមជាល្ខោនសម្តែងតែមួយគត់នៃខេត្តយូណានក្នុងពិធីបុណ្យល្ខោនលើកនេះ  ល្ខោនទានមួយនេះបានបង្ហាញកម្លាំងទាក់ទាញនៃសិល្បៈល្ខោនទាន នៅរោងល្ខោនហ្វូងហួងទីក្រុងហ្វូចូវខេត្តហ្វូជាន  ល្ខោនទានទទួលបានសម្លេងទះដៃយ៉ាងកក់ក្តៅពីទស្សនិកជនទាំងអស់គ្នា។

《ការត្រឡប់ទៅផ្ទះវិញ》បានរៀបរាប់អំពី ក្មេងកំព្រាពិការ Niu Lusheng បានស្រឡាញ់និងរៀបការជាមួយនាង Su Tianrui  ក្នុងការកំណែទម្រង់និងបើកទូលាយរយៈពេល៤០ឆ្នាំកន្លងមក  Niu Lushengជាមួយគ្រួសារ Suរួមសុខរួមទុក  និងបានសម្រេចតម្លៃខ្លួនឯង  ស្វែងរកគ្រូសារយ៉ាងល្អប្រសើរ។  ល្ខោននេះយកតួអង្គតូចក្នុងការបង្ហាញពីតថភាពសង្គម បង្ហាញពីបម្រែបម្រួលនៃសង្គមក្នុងការកំណែទម្រង់និងបើកទូលាយរយៈពេល៤០ឆ្នាំ   ព្រមទាំងការផ្លាស់ប្តូរនៃពិភពស្មារតីរបស់មនុស្ស។

ល្ខោន《ការត្រឡប់ទៅផ្ទះវិញ》ជាគម្រោងជំនួយដោយមូលនិធិគាំទ្រការបង្កើតស្នាដៃឆ្នើមខេត្តយូណាន  ក៏ជាល្ខោនដ៏សំខាន់ដែលបង្កើតឡើងដោយការិយាល័យវប្បធម៌ននិងទេសចរណ៍ខេត្តយូណានផងដែរ៕