
ដើម្បីងាយស្រួលដល់ការសង្កេតស្ថានភាពការពារភ្លើងឆេះព្រៃដែលបែរមុខទៅទីក្រុង រួមទាំងផ្សារភ្ជាប់ការផ្លាស់ប្តូរទម្រង់សេដ្ឋកិច្ចទីក្រុងទន់ខ្សោយធនធាន ទីក្រុងកឺជូវនៃមណ្ឌលស្វយ័តជនជាតិហានីជនជាតិយីហុងហឺខេត្តយូណាននឹងអភិវឌ្ឍគម្រោងតំបន់ទេសចរណ៍ភ្នំឡាវអ៊ីនហើយស្ពានកញ្ចក់ដែលមានមុខងារសង្កេតស្ថានភាពការពារភ្លើងឆេះព្រៃបានបង្កើតឡើង។
ស្ពានកញ្ចក់សាងសង់តាមគែមភ្នំ អគារខ្ពស់ ស្ថានភាពចរាចរណ៍ និងទេសភាពនៃទីក្រុងកឺចូវសុទ្ធតែអាចមើលឃើញបាន ដែលជាស្ពានកញ្ចក់តែមួយគត់សាងសង់នៅលើអាកាសក្នុងទីក្រុង និងទទួលបានការពេញនិយមពីភ្ញៀវទេសចរ។ គម្រោងនេះបានកែលម្អនូវបរិស្ថាននិងគុណភាពរស់នៅរបស់ប្រជាជន លើកកម្ពស់ស្ថានភាពតំបន់នៃទីក្រុងកឺជូវ និងបង្ហាញរូបភាពអេកូនៃទីក្រុងកឺជូវទៅកាន់ខាងក្រៅ៕