បម្រែបម្រួលបឹងទានឆឺដ៏ធំសម្បើម

2019-11-05 16:58:38 |ប្រភព:yunnangateway

តាំងពីថ្ងៃទី១៦ ខែតុលាបឹងទានឆឺខេត្តយូណានបានចូលមកដល់រដូវបើកបឹងរយៈពេល៣០ថ្ងៃជាប់គ្នា។  ដើម្បីការពារបឹងទានឆឺនិងកាត់បន្ថយភាពកខ្វក់  អ្នកនេសាទក្នុងតំបន់បានឈប់ប្រើទូកម៉ូទ័រប្រេងនេសាទត្រីតាំងពីយូរមកហើយ ដែលជំនួសដោយទូកក្តោងបីបុរាណម្យ៉ាង។ ស្ថានភាពឆ្នាំនេះខុសពីឆ្នាំមុន  រដូវបើកបឹងនៃបឹងទានឆឺនៅឆ្នាំនេះគ្រាន់តែអនុញ្ញាតឱ្យនេសាទត្រីបណ្តូលចេក និងបង្គាតូច។

លោក Zhang Kaidi អាយុជាង៦០ឆ្នាំនិយាយថា  ខ្ញុំសុខចិត្តនេសាទត្រីតិច   ក៏មិនចង់បំផ្លាញប្រព័ន្ធអេកូឡូស៊ីនៃបឹងទានឆឺ។  លោកបន្តនិយាយថា  ប្រព័ន្ធអេកូឡូស៊ីបឹងទានឆឺទើបស្តារឡើងវិញបានល្អដោយការខិតខំប្រឹងប្រែងរបស់យើង  ពួកយើងត្រូវការពារឱ្យបានល្អមិនអាចគិតតែទាមទារពីធម្មជាតិបាននោះទេ។ រង់ចាំកូនត្រីធំបន្តិចទៀត  ខ្ញុំមិនប្រញាប់ទេ។

នៅទស្សវត្សរ៍ទី៨០“នៅក្បែរបឹងមានក្លិនស្អុយ  មានត្រីងាប់ជាច្រើនអណ្តែតមកដល់ច្រាំង  ពិតជាឈឺចិត្តណាស់!”លោកZhang Kaidiនៅតែចងចាំយ៉ាងច្បាស់ចំពោះស្ថានភាពពេលនោះ​ ។  កាលពីមុន  ប្រជាជនស្នាក់នៅក្បែរបឹងទានឆឺខ្វះគំនិតការពារបរិស្ថាន  អ្នកទាំងអស់គ្នាមិនគិតដល់ថា មានថ្ងៃមួយទឹកបឹងទានឆឺអាចនឹងកខ្វក់ដោយពួកគេតែងតែយកសំរាមដាក់ចូលក្នុងដៃទន្លេលើបឹងទានឆឹ។

រៀងរាល់ថ្ងៃ  អ្នកនេសាទតាមបឹងទានឆឺសុទ្ធតែសង្ឈឹមថា  អាចមើលឃើញទឹកបឹងម្តាយថ្លាល្អដែលអាចមើលឃើញដល់បាតបឹង។  ឆ្លងកាត់ការគ្រប់គ្រងរយៈពេល៣០ឆ្នាំជាប់គ្នា  គុណភាពបឹងទានឆឹបានរក្សាយ៉ាងល្អប្រសើរ  គុណភាពទឹកទូទាំងបឹងទានឆឺនៅពាក់កណ្តាលឆ្នាំមុនបានរក្សានៅប្រភេទ Ⅳ៕