ស្រុកស៊ីលីនខេត្តយូណាន៖ ឧស្សាហកម្មផ្លែ Pepino Melonជួយដល់ការចាកចេញពីភាពក្រីក្រ

2019-12-04 16:52:38 |ប្រភព:yunnangateway

ប៉ុន្មានឆ្នាំកន្លងមកនេះ  ឃុំ ស៊ីចេចូវ នៃស្រុកស្វយ័តជនជាតិយីស៊ីលីន ទីក្រុងគុនមីញខេត្តយូណាន យកឧស្សាហកម្មផ្លែ Pepino Melonជាវិធីសាស្ត្រសំខាន់សម្រាប់ឱ្យកសិករចាកចេញពីភាពក្រីក្រ។  នៅឆ្នាំ២០១៩  ក្នុងឃុំមានគ្រួសារក្រីក្រសរុបចំនួន៦៧ចូលរួមក្នុងការដាំដុះផ្លែ Pepino Melon២៩.៧៦ ហិចតា គេប៉ាន់ស្មាន់ថា  ប្រាក់ចំណូលនៃគ្រួសារជាមធ្យមប្រមាណ៣.៨ ម៉ឺនយ័ន។

យោងតាមដំណឹងបានឱ្យដឹងថា  ឃុំស៊ីចេខូវនៅឆ្នាំ១៩៩៦បាននាំចូលផ្លែPepino Melonដាំដុះ  ឆ្លងកាត់ការកែលម្អពូជ  បណ្តុះកូនឈើនិងការដាំដុះ ជាដើម  គេបានស្វែងរកវិធីគ្រប់គ្រងការដាំដុះមួយដែលមានលក្ខណៈពិសេសតាមតំបន់។  បច្ចុប្បន្ននេះ  ឃុំស៊ីចេខូវដាំដុះផ្លែ  Pepino Melonសរុបជាង៤៨០០ហិចតា  ផលិតផលបានលក់ទៅដល់ទីក្រុងប៉េកាំង  សៀងហៃ សិនជិន និងហុងកុងជាដើម  ផ្លែ Pepino Melonបានក្លាយទៅជាផ្លែឈើចាកចេញពីភាពក្រីក្រនិងជាផ្លែលាភសំណាងផងដែរ៕

អ្នកកាសែត៖ Lai Xiangdong Jiang Wenyao Hu Chao

អ្នកបកប្រែ៖ លីហ្សា