ដីស្រែជណ្តើរហានីហុងហឺខេត្តយូណានដ៏ស្អាតឆើតឆាយ

2019-12-05 16:18:05 |ប្រភព:yunnangateway

នារដូវរងា  បេតិកភ័ណ្ឌវប្បធម៌អរូបីពិភពលោក គឺដីស្រែជណ្តើរហានីហុងហឺខេត្តយូណានបានចាប់ផ្តើមស្រោចទឹក  ដីស្រែត្រូវពន្លឺព្រះអាទិត្យចាំងចែងយ៉ាងត្រចះត្រចង់  ពិតជាស្អាតណាស់។

ដីស្រែជណ្តើរហានីហុងហឺស្ថិតនៅភាគខាងត្បូងភ្នំអៃឡាវនៃមណ្ឌលស្វយ័តហុងហឺ  ជាស្នាដៃដ៏អស្ចារ្យដែលបន្តវេនពីមួយជំនាន់ទៅមួយជំនាន់​។  បើប្រៀបធៀបនឹងដីស្រែជណ្តើរហានីនៃស្រុកយួនយ៉ាង  ដីស្រែជណ្តើរនីមៃនៃស្រុកហុងហឺហាក់ដូចជានារីស្រស់ស្អាត  មើលទៅតូចច្រឡឹងនិងរឹតតែស្រស់ស្អាត។

ដីស្រែជណ្តើរហានីហុងហឺមានទ្រង់ទ្រាយធំ  ហើយគ្របដណ្តប់ស្រុកបួនគឺស្រុក យួនយ៉ាង  ហុងហឺ  ជីនភីន រុយឈួន  ទំហំសរុបមាន៦៦៦៦៦.៧ហិចតា។  នាថ្ងៃទី២២ ខែមិថុនា  ឆ្នាំ២០១៣  ដីស្រែជណ្តើរហានីហុងហឺត្រូវចុះក្នុងបញ្ជីឈ្មោះបេតិកភ័ណ្ឌពិភពលោកដោយជោគជ័យ៕

អ្នកសារព័ត៌មាន៖ Zhu Hongxia Hu Yanhui

អ្នកបកប្រែ៖ លីហ្សា