នាថ្ងៃទី ៥ ខែធ្នូ សីតុណ្ហភាពនៅខេត្តយូណានបានធ្លាក់ចុះយ៉ាងរហ័ស មានកន្លែងជាច្រើនបានធ្លាក់ព្រិល។ ទោះយ៉ាងណាក៏ដោយរូបភាពទេសភាពព្រិលពេញអេក្រង់ បឹងលូគូនៅតែមានពន្លឺព្រះអាទិត្យដែលពិតជាក្តៅស្រួលណាស់។
តំបន់ទេសភាពបឹងលូគូស្ថិតនៅទីប្រសព្វនៃខេត្តយូណាននិងខេត្តស៊ីឈួននៅភាគខាងជើងនៃខេត្តយូណាន បឹងលូគូជាតំបន់ទេសចរណ៍ដ៏ល្បីឈ្មោះថ្នាក់4Aជាតិតំបន់ការពារធម្មជាតិថ្នាក់ខេត្ត និងតំបន់ទេសចរណ៍ថ្នាក់ខេត្ត ដែលជាបឹងមួយក្នុងបឹងខ្ពង់រាបចំនួន៩នៃខេត្តយូណាន។
បឹងលូគូមានបរិស្ថានជីវភាពធម្មជាតិយ៉ាងល្អប្រសើរ ទេសភាពទឹកនិងភ្នំដ៏ស្រស់ស្អាត វប្បធម៌ជនជាតិម៉សួរមានលក្ខណៈមាតាធិបតេយ្យដ៏ចម្លែក ជាធនធានសំខាន់និងផ្តល់លក្ខណៈជាទិដ្ឋភាព ធម្មជាតិតភ្ជាប់ជាមួយវប្បធម៌ មនោសច្ចេតនា ទឹក និងភ្នំច្របាច់បញ្ចល់គ្នា ដែលបានក្លាយទៅជាតំបន់ទេសចរណ៍ដែលមានលក្ខណៈពិសេសនិងសក្តានុពលអភិវឌ្ឍន៍បំផុតនៃខេត្តយូណាន៕
អ្នកបកប្រែ៖ លីហ្សា