ចូលក្នុងសិល្បៈ ចម្លាក់ឈើ(Woodcut)ផ្តាច់នៃទីក្រុងភូអឺខេត្តយូណាន

2019-12-09 16:47:02 |ប្រភព:yunnangateway

នាថ្ងៃទី០៥ ខែធ្នូ នៅបន្ទប់ការងារគំនូរចម្លាក់(Woodcut)នៃមហាវិទ្យាល័យភូអឺ  មាននិស្សិតមកពីវិទ្យាស្ថានសិល្បៈមួយរូបកំពុងតែធ្វើគំនូរចម្លាក់ឈើ(Woodcut)ផ្តាច់។  គំនូរចម្លាក់ឈើ(Woodcut)ផ្តាច់ជាបច្ចេកវិទ្យាឆ្លាក់ប៉ោងឡើងម្យ៉ាងដែលអភិវឌ្ឍពី គំនូរចម្លាក់ឈើមានពណ៌ (coloured woodcut)ដោយសារក្រោយពីចម្លាក់បោះពុម្ពចុងក្រោយមិនអាចទុកការបោះពុម្ពទៀតបាន  ក៏ត្រូវបានគេហៅថា ចម្លាក់ឈើមានពណ៌ (coloured woodcut)ផ្តាច់។  នៅទតវត្សរ៍ឆ្នាំ៨០នៃសតវត្សរ៍មុន  ចម្លាក់ឈើ(Woodcut)ផ្តាច់បង្កើតនៅទីក្រុងភូអឺខេត្តយូណាន  ឆ្លងកាត់ការអភិវឌ្ឍជាង៣០ឆ្នាំ  បច្ចុប្បន្ននេះបានក្លាយទៅជាប្រភេទចម្លាក់មួយក្នុងប្រភេទទាំងបួននៃគំនូរចម្លាក់ឈើ(Woodcut)របស់ប្រទេសចិន៕

អ្នកកាសែត៖Hu Chao

អ្នកបកប្រែ៖លីហ្សា