របាំណានចានធៀវឆៃ ក្លាយទៅជាលក្ខណៈលេចធ្លោបំផុតក្នុងវប្បធម៌ទេសចរណ៍ភូមិដែលមានលក្ខណៈពិសេសនៅខេត្តយូណាន

2019-12-16 15:44:36 |ប្រភព:yunnangateway

នៅស្រុកស្វយ័តជនជាតិយីណានចានមណ្ឌលស្វ័យតជនជាតិបៃដាលីខេត្តយូណាន  ភោជនីយដ្ឋានភូមិដែលធ្វើការបង្ហាញវប្បធម៌យីហោរបាំណានចានធៀវឆៃ(ជារបាំពេលឡើងម្ហូប)ជាលក្ខណៈពិសេសបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាបរិភោគអាហារស្រុកជនជាតិយី  ទស្សនាការបង្ហាញវប្បធម៌អរូបី  ដើម្បីស្វែងរកភាពទាក់ទាញរបស់វប្បធម៌ទេសចរណ៍លក្ខណៈពិសេស។

ប៉ុន្មានឆ្នាំកន្លងមក  វិស័យទេសចរណ៍របស់ស្រុកណានចានបានឆ្លៀតយកឱកាសអភិវឌ្ឍន៍ទម្រង់“ទេសចរណ៍+វប្បធម៌”  ជីកកកាយធនធានវប្បធម៌របាំណានចានធៀវឆៃដែលត្រូវដាក់ចូលក្នុងបញ្ជីឈ្មោះវប្បធម៌អរូបីថ្នាក់ជាតិ  ក្នុងការអភិវឌ្ឍដោយខិតខំប្រឹងប្រែងនូវទេសចរណ៍ភូមិ  ទេសចរណ៍អេកូឡូស៊ីលក្ខណៈពិសេស  ធ្វើឱ្យរបាំណានចានធៀវឆៃមានឆាកនិងទីផ្សារទេសចរណ៍កាន់តែកធំឡើង។ 

បច្ចុប្បន្ននេះ  ស្រុកណានចានមានក្រុមសម្តែងសិល្បៈក្រៅម៉ោងក្នុងភូមិសរុបចំនួនជាង១០០  ថែមទាំងកែច្នៃភោជនីយដ្ឋានធៀវឆៃល្បីឈ្មោះដែលច្របាច់បញ្ចូលនូវសិល្បៈវប្បធម៌ចំនួនជិតមួយរយ  កែច្នៃណានចានធៀវឆៃជាយីហោវប្បធម៌ទេសចរណ៍លក្ខណៈពិសេស  ដើម្បីញ៉ាំងឱ្យទេសចរណ៍ភូមិលក្ខណៈពិសេសអភិវឌ្ឍយ៉ាងឆាប់រហ័ស៕

អ្នកកាសែត៖ Yang Zheng

អ្នកឆ្លើយឆ្លងព័ត៌មាន:Gua Zhihong

អ្នកបកប្រែ៖ លីហ្សា