តោះ ទៅទីក្រុងបុរាណវីសានខេត្តយូណានហាលព្រះអាទិត្យនារដូវរងានេះ

2019-12-18 16:11:14 |ប្រភព:yunnangateway

នារដូវរងា  ទីក្រុងបុរាណវីសានខេត្តយូណានត្រូវពន្លឺព្រះអាទិត្យចាំងចែងយ៉ាងកក់ក្តៅ  នៅលើផ្លូវដ៏ស្ងាត់អ្នកដំណើរដើរថ្មើរជើងយឺតៗ  មនុស្សចំណាស់ក្នុងតំបន់ហាលព្រះអាទិត្យបណ្តើរនិយាយលេងបណ្តើរម្ខាងទៀតស្រីៗដេរបាក់ផង  កាត់ម្ទេសក្រហមផង  ឯភ្ញៀវទេសចរទស្សនាអគារបុរាណបណ្តើរ  ទិញវត្ថុសិល្បៈនិងញ៉ាំអាហារសម្រន់ប្រចាំតំបន់បណ្តើរដើម្បីស្វែងរកភាពទាក់ទាញនៃទីក្រុងបុរាណ។

ទីក្រុងបុរាណវីសានជាទីក្រុងប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ល្បីឈ្មោះ  ដែលមានប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏ក្រាស់ក្រែល  ទំនាមទម្លាប់ និងអាហារសម្រន់លក្ខណៈពិសេស។  ដោយសារទីក្រុងបុរាណការពារនិងគ្រប់គ្រងយ៉ាងល្អប្រសើរ  ថែមទាំងអភិវឌ្ឍវប្បធម៌និងទេសចរណ៍ដោយច្របាច់បញ្ចូលគ្នា  ទីក្រុងបុរាណវីសានមានលក្ខណៈបុរាណនិងបរិយកាសជីវភាពជាក់ស្តែង  ធ្វើឱ្យម៉ាកទេសចរណ៍ វប្បធម៌វីសាន  អាហារសម្រន់វីសាននិងការលេងកម្សាន្តវីសានដ៏ល្បីឈ្មោះក្នុងនិងក្រៅប្រទេសចិន៕

អ្នកសារព័ត៌មាន៖ Yang Zheng

អ្នកបកប្រែ៖ លីហ្សា